CamNews

ទូរស័ព្ទ 

iPhone 7 ពណ៌ Rose Gold បង្ហាញខ្លួនក្នុងវីដេអូ លើដៃអ្នកប្រើប្រាស់

កាលពីថ្ងៃទី ២០កក្កដា iPhone កំណែពណ៌ប្រផេះ បានបង្ហាញខ្លួននៅលើដៃនារីម្នាក់ ហើយវា
ត្រូវបានលើកយកមកប្រៀបធៀបជាមួយនឹង iPhone 6 ។ ប៉ុន្តែ ពេលនេះ គេឃើញមានកំណែ
មួយផ្សេងទៀត គឺ iPhone 7 ពណ៌ Rose Gold ប្រៀបធៀបជាមួយនឹង iPhone 6s ដែលមាន
ពណ៌ដូចគ្នា។


គេមិនដឹងថា ហេតុអ្វីបានជានារីម្នាក់នោះ មាន iPhone 7 កំណែ Rose Gold ហើយវាត្រូវបានយក
មកប្រៀបធៀបជាមួយនឹងកំណែ iPhone 6s មានពណ៌ដូចគ្នា។ iPhone 7 ដែលបានលេចធ្លាយ
លើកនេះ មានលក្ខណៈដូចទៅនឹង iPhone 7 ដែលបានលេចធ្លាយពីថ្ងៃមុន លើកលែងតែពណ៌
របស់វា។

ក្នុងវីដេអូនេះ យើងឃើញថា iPhone 7 ពណ៌ Rose Gold មានខ្សែអង់តែនកោងទៅតាមរាងរបស់
ទូរស័ព្ទ។ កាមេរ៉ាធំជាងមុន និងលយចេញមកក្រៅខ្ពស់ជាងមុន។ ក្រៅពីនេះ រន្ធដោតកាស 3.5
mm នៅគែមខាងក្រោមក៏ត្រូវបានបំបាត់។

បណ្ដារូបថតដែលបានបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ក៏បានឱ្យដឹងថា iPhone 7 Plus ក៏មានរូប
រាងដូចទៅនឹង iPhone 7 ប៉ុន្តែ ខាងខ្នង iPhone 7 Plus មានកាមេរ៉ាភ្លោះ។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 Rose Gold