CamNews

ទូរស័ព្ទ 

iPhone 7 នឹងបង្ហាញចេញប៊ូតុង Home សិប្បនិម្មិត នៅលើអេក្រង់ បើសិនប៊ូតុង Home ពិតរបស់វា ខូចមិនដំណើរការ

តាមប្រភពពីអ្នកប្រើប្រាស់ម្នាក់នៅលើ MacRumors បានឲ្យដឹងថា iPhone 7 របស់គាត់ បានបង្ហាញ​ចេញ​នូវ សារដំណឹងមួយនៅលើអេក្រង់ ពេលដែលប៊ូតុង Home ស្មាតហ្វូនរបស់គាត់ បានជួបបញ្ហា បន្ទាប់មកវាក៏លេចចេញបន្ថែម​ នូវប៊ូតុង Home សិប្បនិម្មិតមួយ នៅលើអេក្រង់ ដើម្បីប្រើប្រាស់បណ្តោះ​អាសន្ន ក្នុងពេលរង់ចាំ មិនទាន់យកទៅធ្វើការជួសជុល។


នេះគឺជារឿងមួយ មិនដែលធ្លាប់មាន នៅលើបណ្តាស៊េរី iPhone ម៉ូដែលមុនៗនោះទេ។​ មិនច្បាស់ថា ចាប់ពី iPhone 6s ចុះក្រោមទៅ បើសិនជាវាជួបបញ្ហាដូចគ្នានេះ វានឹងលេចចេញប៊ូតុង Home សិប្ប​​និម្មិត ដូចគ្នាដែរ ឬក៏អត់នោះទេ?

គួរបញ្ជាក់ផងដែរថា ប៊ូតុង Home សិប្បនិម្មិតខាងលើនេះ មិនមែនជា Assistive Touch ដែលយើងតែង​បានឃើញ អ្នកប្រើប្រាស់ជាច្រើននាក់ កំពុងតែប្រើប្រាស់ទេ។ កាលពីមុន មានព័ត៌មានចចាមអារ៉ាម​ជាច្រើន បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ នឹងលែងមានប៊ូតុង Home រឹងចុចទៀតហើយ ហើយ​គេហទំព័រ 9to5Mac បានសង្ស័យថា ប៊ូតុង Home សិប្បនិម្មិតនៅលើអេក្រង់នេះ គឺជាសញ្ញាមួយឲ្យដឹង​ថា ពាក្យចចាមអារ៉ាមខាងលើនេះ នឹងអាចក្លាយជាការពិត នៅលើ iPhone ជំនាន់បន្ទាប់មែន៕

- iPhone 7 ផ្ទុះដាច់ជាពីរនៅចិន ខណៈកំពុងថតវីដេអូ
- Samsung បញ្ចេញ Tablet កាត់​ Laptop Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ MacRumors, 9to5Mac, tinhte


Tags: iPhone 7 Virtual home button Physical home button Apple Smartphone Hightech