CamNews

កុំព្យូទ័រ 

Ultrabook Acer Aspire S7 ស្ដើង ស្អាត

Aspire S7 គឺជាកុំព្យុទ័រប្រភេទ Ultrabook ថ្មីជាងគេរបស់ Acer ដែលទើបនឹងបានបង្ហាញខ្លួនក្នុង
ពិព័ណ៌ Computex 2012 Taiwan។ ម៉ាស៊ីនស្តើង ស្អាត និងមើលទៅយ៉ាងថ្លៃថ្នូរ។ នៅពេលកាន់
លើដៃមានអារម្មណ៍ល្ហើយត្រជាក់មែនទែន ដោយសារសំបកទាំងស្រុង បានធ្វើពីអាលុយមីនីញ៉ុម
ទាំងអស់តែម្តង។ Aspire S7 មាន ២ប្រភេទគឺ 11.6inch និង 13.3inch រីឯកំណែ 13.3inch ពិសេស
ជាងព្រោះវាមានកាឡៃកញ្ចក់មួយជាន់ទៀត។ រចនាកញ្ចក់ជាប់នឹងអាលុយមីនីញ៉ូមបែបនេះ ទើប
នឹងមាននៅលើកុំព្យុទ័រ HP Envy 14 Spectre ដែលយើងបានដឹងក្នុងពិព័ណ៌ CES កាលពីមុន។

ប្រើប្រព័ន្ធដំណើរការ Windows 8 ទម្ងន់ស្រាល ស្តើងត្រឹមតែ 12mm។ មិនទាន់មានព័ត៌មានអ្វី
លំអិតពីម៉ាស៊ីននេះ គ្រាន់តែបានដឹងថា វាប្រើ CPU Ivy Bridge ថ្មីជាងគេរបស់ Intel អង្គចង់ចាំ
SSD 128/ 256GB អេក្រង់ touch screen Full HD។ មិនទាន់មានព័ត៌មានពីតំលៃនឹងពេលវេលា
ចេញលក់នៅឡើយ។

 

ដោយ៖ មិនា
ប្រភព៖ tinte