អង់គ្លេស៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជា្រវ នៃសាកលវិទ្យាល័យ southampton ទី
ក្រុង Hampshire ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះថា យោងតាមការពិសោធន៍ នៃ
សារធាតុផូលីល របស់ឆ្អឹងសត្វស្លាប ដែលនៅសល់តែ ៣០សង់ទីម៉ែត្រ យកមកពីតំបន់
Jurassic ប៉ែកខាងកើតនៃតំបន់អឺរ៉ុប បានបញ្ចាក់អោយឃើញថា សត្វស្លាបដែលមាន
ដងខ្លួនធំៗជាច្រើន គឺត្រូវបានប្ដូររូបរាង ពីសត្វដាយណូរស័រ។
លោក Gareth Dyke បណ្ឌិត សាកលវិទ្យាល័យ Southampton បានអោយដឹង ការធើ្វ
ពិសោធន៍ សារធាតុផូលីល ដែលមានអាយុកាល ១២០ លានឆ្នាំមុន ដែលរកឃើញនៅតំ
បន់មួយ ស្ថិតនៅប៉ែកខាងកើតនៃប្រទេសចិន ក៏បង្ហាញថា សត្វដែលមានស្លាបវែង និងចំ
ពុះមុតស្រួចវែងគឺត្រូវបានវិវត្ដពីសត្វដាយណូរស័រ។
លោក បណ្ឌិត Gareth Dyke បានបន្ដថា ការសិក្សាស្រាវជ្រាវ ពិតជាមានសារសំខាន់ណាស់
ពីព្រោះ វាអាចផ្ដល់ពត៌មានកាន់តែច្រើន និងច្បាស់លាស់ សម្រាប់អ្នកស្រាវជ្រាវ ជំនាន់ក្រោ
យ ក្នុងរកអីឃើញនូវប្រធានបទថ្មីៗទៀត ដើម្បីអាចបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឬថ្នាក់ បណ្ឌិតរប
ស់ខ្លួន៕
ដោយ៖ នារី
ប្រភព៖ research