CamNews

ផលិតផលថ្មី 

Facebook ស្ថិតនៅក្នុងតារាង១៥ក្រុមហ៊ុន ដែលត្រូវគេស្អប់បំផុតនៅអាមេរិច

បើនិយាយទៅដល់ហ្វេសប៊ុកអ្នកណាៗក៏បានដឹងយ៉ាងច្បាស់ថា វាគឺជាបណ្តាញសង្គម
ទំនាក់ទំនងដ៏ធំ និងល្បីមួយនៅលើពិភពលោក។ ប៉ុន្តែរឿងមួយដែលភ្ញាក់ផ្អើល និងចង់
និយាយនៅទីនេះ គឺហ្វេសប៊ុកបែរជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១៥ ដែល
ត្រូវបានគេស្អប់បំផុតនៅអាមេរិច។

បណ្តាញសង្គមដែលទាក់ទាញអ្នកប្រើប្រាស់រាប់សិបលាននាក់"ហ្វេសប៊ុក" ត្រូវបានទទួលនូវការ
រអ៊ូរទាំយ៉ាងច្រើនពីភាពឯកជន ក៏ដូចជាកំរិតសុវត្ថិភាពសំរាប់ក្មេងៗ។ អ្នកប្រើប្រាស់ហ្វេសប៊ុក
ម្នាក់បាននិយាយថា: “ខ្ញុំត្រូវបានផ្លាស់ប្តូរការបង្កើតផ្សេងៗពីសិទ្ធិឯកជនរបស់ខ្ញុំ។ ក្រៅពីនេះ សេវា-
កម្មបំរើអតិថិជនរបស់ហ្វេសប៊ុកក៏មិនឋិតថេរ។ ហ្វេសប៊ុកគិតថា អ្នកប្រើប្រាស់មិនអាចធ្វើអ្វីផ្ទុយពី
គំនិតរបស់គេបានឡើយ ប៉ុន្តែមិនដូច្នេះទេ ខ្ញុំនឹងនិយាយជាមួយមេធាវីពីបញ្ហានេះ”។

នៅពេលដែលបណ្តាញសង្គមនេះបញ្ចេញនូវកម្មវិធីថ្មី​គឺ Timeline គោលបំណងដើម្បីធ្វើឲ្យកាន់តែ
ទាក់ទាញ និងមានភាពងាយស្រួល វាបែរជាកាន់តែធ្វើឲ្យមានភាពខ្វល់ខ្វាយច្រើនពីភាពឯកជន
របស់ហ្វេសប៊ុក។

គួរបញ្ជាក់ផងដែរថា កំរិតអ្នកដែលសប្បាយចិត្ត ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានតែ
៦៦/១០០ ប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ zing


Tags: facebook hate hightech