CamNews

ទូរស័ព្ទ 

យុទ្ធនាការចែកផ្កា និង​សំបុត្រ​កុន​របស់ Huawei ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​​ថ្ងៃ​១៤​កុម្ភៈ ទទួល​បាន

ភ្នំពេញ៖ យុទ្ធនាការចែក ផ្កាកូឡាប និងសំបុត្រកុន របស់ក្រុមហ៊ុន ហួវៃ (Huawei) ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈ កន្លងទៅនេះ ទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ដែលបាន ទៅកម្សាន្តលេង នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ អបអរសាទរ ដល់ទិវានៃក្តីស្រឡាញ់ ។

ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ រៀងរាល់ឆ្នាំ យុវវ័យស្ទើគ្រប់គ្នានៅកម្ពុជា តែងទិញផ្កា ឬ វត្ថុអនុស្សាវរីយ៍ ជូនគ្នា ទៅវិញទៅមក ដើម្បីបង្ហាញពី ក្តីស្រឡាញ់រៀងរាល់ខ្លួន។ ចំណែកក្រុមហ៊ុន ហួវៃ ក៏បានយកថ្ងៃនេះ ដើម្បីជូនផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនអតិថិជនរបស់ខ្លួនដែរ ដើម្បីបង្ហាញពី ក្តីស្រឡាញ់ និងថ្លែង អំណរគុណ ដល់ពួកគេ ដែលបានគាំទ្រ ផលិតផល ហួវៃកន្លងមក ។

ក្រៅតែពីយុទ្ធនាការចែកផ្កា យុវវ័យជាច្រើន ក៏ទទួលបាន ការថតរូបដោយឥតគិតថ្លៃ ហើយអាចសាកល្បង ប្រើប្រាស់ ទូរស័ព្ទដៃស្មាតហ្វូន សេរីថ្មីរបស់ ហួវៃ ដូចជា Huawei Mate 7, P7, G7 និង Honor 6 ជាដើម ស្របពេលដែលទូរស័ព្ទនេះ ដាក់តាំងបង្ហាញ នៅក្នុងស្តង់របស់ហួវៃ
នៅកោះពេជ្រ ។

ចំពោះអតិថិជន ដែលបានជាវទូរស័ព្ទទាំងនេះ នៅថ្ងៃនៃក្តីស្រឡាញ់ ជូនចំពោះអ្នកជាទីស្រឡាញ់របស់ខ្លួន ក៏ទទួលបាន ការបន្ថែម ជូនពិសេស នូវរង្វាន់អនុស្សាវរីយ៍ ចំនួន៤ ទៀតផងដែរ ។ ជាមួយគ្នា HUAWEI ផ្តល់សំបុត្រកុន 3D ក្នុងទិវាក្តីស្រឡាញ់ រហូតដល់ពិធីបុណ្យចូលឆ្នាំចិន និងទិវានារីអន្តរជាតិ ៨ មីនា ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមានប្រសាសន៍ថា៖ «ហួវៃ នឹងផ្តល់ជូនអតិថិជននូវកិច្ចតបស្នង
ដែលមានកាដូយ៉ាងច្រើន សន្ធឹកសន្ទាប់នាឱកាសទិវាបុណ្យនៃក្តីស្រឡាញ់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងបន្តរហូតដល់ទិវាសិទ្ធិនារី អន្តរជាតិជាមួយនឹងការជូនកាដូភ្លាមៗ ពោលគឺទិញ១ថែម៤ ដោយបន្ថែមសំបុត្រកុន 3D នៅរោងកុន Major Cineplex ផ្សារទំនើប AEON ដើម្បីជួយពង្រឹងភាពរឹងមាំរបស់ស្លាកសញ្ញា Huawei ឡើងដល់កម្រិតមួយទៀត ស្ថិតនៅក្នុងដួងចិត្តរបស់អ្នកប្រើប្រាស់ភាគច្រើន និងផ្តល់ឱកាស ឱ្យប្រជាជនកម្ពុជា ប្រើប្រាស់ស្មាតហ្វូនបានគ្រប់ៗគ្នា តាមរយៈការចែកចាយដ៏ទូលំទូលាយ នៅក្នុងទីផ្សារទូទាំងប្រទេស ក្នុងឆ្នាំ២០១៥ ប្រមាណ៧០០ហាង និង ២០១៦ ប្រមាណ ១០០០ ហាង ក្នុងចំណោមហាងលក់ទូរស័ព្ទស្មាតហ្វូនទាំងអស់ប្រមាណ១៣០០ហាង។»


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh