CamNews

ទូរស័ព្ទ ផលិតផលថ្មី 

iPhone 4S បង្ហាញខ្លួនជាផ្លូវការ iPhone 5 អវត្តមាន

ព្រឹត្តិការណ៍ �Let�s talk iPhone� បានត្រូវធ្វើឡើងនៅរាត្រីទាបភ្លឺនាថ្ងៃនេះ(៥តុលា)មិនបាន
ធ្វើឱ្យយើងទាំងអស់គ្នាពេញចិត្តណាស់ណានោះទេ។អវត្តមានរបស់ iPhone 5 ក្នុងកាលៈ
ទេសៈនេះបាននាំមកនូវការខកចិត្តយ៉ាងខ្លាំងខណៈដែលអ្វីៗហាក់ដូចជាប្រាកដនៅចំពោះ
មុននៅមុននេះបន្ដិច។ទោះជាយ៉ាងណាក៏ដោយ Apple បានលើកទឹកចិត្តអ្នកស្នេហា iPhone ដោយគេបានបញ្ចេញកំណែ iPhone 4S និងយុទ្ធនាការ �ឱ្យទទេ� នូវ iPhone 4 និង iPhone
3GS ។



ចំពោះរូបរាងខាងក្រៅ iPhone 4S ពុំមានអ្វីខុសប្លែកពី iPhone នាពេលបច្ចុប្បន្ននោះទេ។ក្នុង
ខណៈនោះ Apple បាន update កម្មវិធីខាងក្នុងតែបន្ដិចបន្ដួចប៉ុណ្ណោះ។ ដូច្នេះអាចនិយាយ
បានថា វាជា ស្រាថ្មីដប់ចាស់ មិនមានមួយណាអស្ចារ្យជាងមួយណា។

ជាដំបូងយើងត្រូវនិយាយដល់ chip របស់ Apple A5 ដែលបានត្រូវបង្កើនល្បឿនទ្វេដង ដែល
នេះ វាអាចជួយអ្នកប្រើប្រាស់ធ្វើការបានលឿនជាមួយនឹងអេក្រង់ touchscreen ។លើលពីនេះ
ទៀត processor dual core ក៏អាចជួយបង្កើនល្បឿនប្រតិបតិ្ដការលឿនជាងសេរីមុនដល់ទៅ
៧ដង។ក្រៅពីនេះ អង់តែន ដែលជាកំហុសមួយក៏ត្រូវបាន Apple កែលំអឡើងវិញ ដែលអាច
ធ្វើឱ្យមុខងារស្ដាប់ឬហៅចេញនិងតភ្ជាប់បានល្អជាងមុន។

បន្ទាប់ទៀតគឺ camera 8 megapixel ។កាលពីមុន រូបថតមួយសន្លឹកត្រូវបានគេយល់ថា ជារូប
ថតដែលថតដោយ កាមេរ៉ា iPhone 5 ប៉ុន្ដែពេលនេះ camera 8 megapixel បែរជាត្រូវបានបំ
ពាក់ នៅលើ iPhone 4S ។កាមេរ៉ានេះមានកម្មវិធី autofocus ដែលយកចំនុចកណ្ដាលរបស់
រូបភាពដោយស្វ័យប្រវត្ត ស្គាល់មុខមនុស្ស និង មានការកែលំអល្បឿនថតផងដែរ ហើយ
កាមេរ៉ានេះក៏អាចដំណើរនៅក្នុងទីមានពន្លឺមិនគ្រប់គ្រាន់។ជាងនេះទៀត iPhone 4S ក៏ត្រូវ
បានបំពាក់មុខងារកែលំអរូបថត ទប់ទល់នឹងភាពញ័រព្រមទាំងថត video Full HD 1.920 x
1.080p ។

iPhone 4 8Gb មានតម្លៃថោកគួរសម ចំណែក iPhone 3GS កំពុងត្រូវ "ឱ្យទទេ"

តាមគម្រោង iPhone 4S នឹងត្រូវបានអនុញ្ញាតឱ្យកុំម៉ង់មុនចាប់ពីថ្ងៃទី៧ខែតុលា ហើយអតិ
ថិជននឹងទទួលបានក្នុងរយៈពេល១សប្ដាហ៍បន្ទាប់។ម៉ាស៊ីននេះនឹងមាន២ពណ៌គឺ សនិងខ្មៅ
និងត្រូវបានលក់ក្នុងតម្លៃ១៩៩ដុល្លារសម្រាប់16Gb ២៩៩ដុល្លារសម្រាប់ 32Gb និង ៣៩៩
ដុល្លារសម្រាប់ 64Gb។តម្លៃខាងលើនឹងរួមបញ្ចូលទាំងកិច្ចសន្យាចំនួន ២ឆ្នាំរបស់ក្រុមហ៊ុន
networks មួយក្នុងចំណោម ៣ គឺ AT&T,Verizon និង Sprint ។

ទន្ទឹមនឹងនេះផងដែរ Apple ក៏បានបញ្ចេញយុទ្ធនាការ "ឱ្យទទេ� (លក់ក្នុងតម្លៃថោកបំផុត)
សម្រាប់ iPhone 3GS និងបង្ហាញ iPhone 4 8Gb ជាមួយនឹងតម្លៃ៩៩ដុល្លាររួមនឹងកិច្ចសន្យា។
បើទោះជាបែបនេះក្ដី ប្រសឹនអ្នកចង់បាន iPhone 4 8Gb ដែលមិនមាន �ចំណង� របស់ Apple អ្នកនឹងត្រូវចំណាយប្រាក់រហូតដល់ ៥៤៩ដុល្លារ ។


ដោយ ៖ សូរីយ៉ា
ប្រភព ៖
yume

Tags: appletechnoiphone 4s