យប់មិញនេះ Arsenal បានបើកទ្វារ ស្វាគមន៍ក្រុម Coventry City មកពី League លំដាប់ទី ២ មកធ្វើ ជាបាវខ្សាច់ កំដៅ សាច់ដុំលេង ក្នុងការប្រកួត FA CUP ។
នៅក្នុងតង់ទី ១ Arsenal គ្រប់គ្រង បាល់បាន យ៉ាងល្អ បានមួយភ្លែត នៅនាទីទី ១៥ Podolski ស៊ុតចូល បានមួយគ្រាប់មុន ។ បានបន្តិចទៀត Podolski ដដែល ក៏បន្ថែម មួយគ្រាប់ទៀត នៅនាទីទី ២៧ អោយ ក្រុម Arsenal នាំមុខ ២ ទល់ ០ ក្នុងតង់ទី ១ ។ ចូលមកដល់ តង់ទី ២ Arsenal ខំប្រឹង សម្រុកបន្តដែរតែ បន្ថែមគ្រាប់ ទៀតមិន រួចសោះ រហូតដល់ ចុងតង់ ទៅហើយ នៅនាទីទី ៨៤ Giroud ដាក់បន្ថែម មួយ គ្រាប់ ហើយនៅ នាទីទី ៨៩ Carzola ដាក់មួយគ្រាប់ ចុងក្រោយ ។ ដូចនេះ Arsenal បំបាក់ក្រុម Coventry City ក្នុងលទ្ធផល ៤ ទល់ ០ ៕
ដោយ ៖ កុសល
ប្រភព ៖ youtube,k14