CamNews

កីឡា 

ក្រោយពីចាញ់ដៃ Man United មក Arsenal នៅតែបន្ដគម្រោងកិច្ចកុងត្រាថ្មីដល់ Jack Wilshere

ព័ត៌មានកីឡា៖ Arsenal ត្រៀមគម្រោងដាក់ចុងប៊ិចរួចជាស្រេច សម្រាប់ការផ្ដល់ឲ្យ Jack Wilshere នូវអាយុ​កាលបន្ដក្នុង ក្រុម​រហូតដល់ ទៅ ៥ ឆ្នាំ បើទោះជាក្រុម ទើបតែទទួលរងការអាម៉ាស់ថ្មីៗក៏ដោយ។​

តាមដំណឹងពីប្រភពសារព័ត៌មានផ្សេងៗបានឲ្យដឹងថា Arsenal ត្រៀមគម្រោងបន្ដកិច្ចកុងត្រាថ្មីជាមួយ​ក្រុមជម្រើសជាតិអង់គ្លេសហើយ នូវតម្លៃ​ ៣៩ លានផោន ដើម្បីរក្សាកីឡាករ Jack Wilshere ប្រចាំក្រុម​រហូតដល់ ឆ្នាំ ២០២០ ។ 

Jack Wilshere មួយរយៈពេលក្រោយនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់​ថ្នាក់ដឹកនាំ ជាពិសេស​មិត្ដភក្ដិរួមក្រុម ។ ឆ្លើយតមនិងការលេង Jack Wilshere តែងតែប្រើអស់ពីសមត្ថភាព រាល់ការ​ប្រ​កួត ប៉ុន្ដែភាពអត់ធ្មត់ និង ភាពមានៈរបស់គាត់ពេលខ្លះ ក៏ស្ទើតែកើតមានឡើងដែរក្នុងពេលនៃការប្រកួត តួយ៉ាងកន្លងមក គាត់ធ្លាប់មានជំលោះគ្នាជាមួយ Marouane Fellaini​ ម្ដងរួចទៅហើយ។  ​​​ហើយចំពោះលទ្ធផលចុងក្រោយ បើទោះជាក្រុម​មិនបានយក​ឈ្នះ លើ Man United ក៏ដោយ ក៏ការមើលឃើញ​នៅតែបញ្ជាក់ថា Jack Wilshere បានខិតខំអស់ពីសមត្ថភាពខ្លួនដែរ។​





ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka 


Tags: Football Star Jack Wilshere Arsenal