CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Samsung ចាប់បើកទ្វារអោយអតិថិជនកក់ទិញ Galaxy Tab 7.0 Plus ហើយ

Galaxy Tab 7.0 Plus ឧបករណ៍ Tablet ថ្មីរបស់ក្រុមហ៊ុន Samsung ដែលបានឧទ្ទេសនាម
បង្ហាញវត្តមានកាលពីកំឡុងដើមខែតុលានេះ នឹងត្រូវបាន ចែកចាយទៅដល់បណ្តាហាង
លក់រាយនៅក្នុងប្រទេសអាមេរិកចាប់ពីថ្ងៃទី១៣ ខែវិច្ឆិការខាងមុខនេះហើយ ជាមួយតំលៃ
៤០០ដុល្លាអាមេរិក សំរាប់កំណែ ១៦GB (មានតែ Wi-Fi) ។

ឧបករណ៍ Tablet Galaxy Tab 7.0 Plus

ឥឡូវនេះអតិថិជនក៏អាចកក់ទិញទុកជាមុននូវផលិតផល Tablet នេះតាមបណ្តាគេហទំព័រ
មួយចំនួនដូចជា Best Buy, Amazon, Tiger Direct, Fry's បានផងដែរ ។ ចំពោះកំណែទំហំ
៣២GB បច្ចុប្បន្នមិនទាន់មានដាក់លក់នៅឡើយ តែបើតាមការអោយដឹងពី Samsung ថា
នឹងមានតំលៃប្រហែលជា ៥០០ដុល្លាអាមេរិកក្នុងមួយគ្រឿង ។ Galaxy Tab 7.0 Plus មាន
អេក្រង់ទំហំ ៧អ៊ីង មានResolution ១០២៤ x ៦០០,កាមេរ៉ាខាងមុខទំហំ ២ MP,កាមេរ៉ាខាង
ក្រោយទំហំ ៣MP អាចថតវីដេអូ ៧២០p,មាន RAM ទំហំ១GB ។ Galaxy Tab Plus អាចភ្ជាប់
ជាមួយបណ្តាញ quad-band GSM/GPRS/EDGE, 3G, 4G, Bluetooth 3.0, GPS, WiFi ។

ឧបករណ៍មានកំរាស់ ៩,៩៦មីលីម៉ែត្រ ស្តើងជាង Galaxy Tab 7.7 និងមានទំងន់ ៣៤៥ក្រាម
ថ្ម Li-on ៤០០០ mAh ,Processor ជា Dual-core Exynos ល្បឿន ១,២ GHz ដំណើរការលើ
ប្រព័ន្ធ Android 3.2 Honeycomb មាន Interface ជា TouchWiz របស់ Samsung ៕
ប្រភព៖ PCMag
ដោយ៖ រស្មី

Tags: electronictabletapplesamsunggalaxy tab 7.0 plusgalaxy tab plusquad-band gsm/gprs/edgebluetooth 3.0gpswifiandroid 3.2 honeycomb