CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA បង្កើតមូលដ្ឋានលើ ភពអង្គារ ដោយយានសាងសង់ 3D

កម្មវិធី Mars One គ្រោងនឹងចាប់ផ្ដើមសាងសង់មូលដ្ឋានមួយ នៅលើភពអង្គារ ក្នុងឆ្នាំ ២០១៤
ខណៈដែលកម្មវិធី SpaceX គ្រោងនឹងចាប់ផ្ដើម នៅឆ្នាំ ២០២៦ ចំណែក NASA មិនទាន់បង្ហើប
ពីពេលវេលាច្បាស់លាស់។

NASA និងបណ្ដាក្រុមហ៊ុនឯកជន ធ្លាប់បានសន្យាថានឹងបញ្ជូនមនុស្សទៅរស់នៅលើភពព្រះ
អង្គារ ក្នុងពេលខាងមុខ។ ប៉ុន្ដែ មុននឹងហោះហើរក្នុងរយៈពេល ៩ខែ ក្រុមអវកាសចរ ត្រូវតែ
មាន​មូលដ្ឋានមួយដែលមានឧបករណ៍គ្រប់គ្រាន់ សម្រាប់រស់នៅ នៅរុករក។ ជាចុងក្រោយ
ចម្លើយត្រូវបានគេលើកឡើង នោះគឺ ការបញ្ជូនមនុស្សយន្ដ ឬរ៉ូបូត ឡើងទៅភពនេះជាមុន និង
ប្រើប្រាស់បច្ចេកវិទ្យាសាងសង់បែប 3D ត្រៀមសម្រាប់មនុស្ស។

នេះគឺជាលទ្ធផលដ៏អស្ចារ្យមួយ របស់ Behrokh Khoshnevis (វិស្វករ NASA) អ្នកដឹកនាំក្រុម
ស្រាវជ្រាវ មកពីសកលវិទ្យាល័យ California ខាងត្បូង ដើម្បីស្វែងរកវិធី នាំបណ្ដាបច្ចេកវិទ្យាពី
ផែនដី ឡើងទៅភពព្រះអង្គារសម្រាប់បម្រើដល់មនុស្សដែលនឹងទៅរស់នៅទីនោះ។

ប្រភពព័ត៌មាន ឱ្យដឹងថា ម៉ាស៊ីនបោះពុម្ភ 3D បច្ចុប្បន្ន គឺប្រើប្រាស់ជ័យដើម្បីបោះពុម្ភ ប៉ុន្ដែ
ម៉ាស៊ីនសាងសង់របស់ Behrokh Khoshnevis គឺប្រើប្រាស់ស៊ីម៉ង់ និងថ្ម សម្រាប់សាងសង់។

ថ្វីបើការសាងសង់ នៅលើភពព្រះអង្គារ អាចជួបបញ្ហាច្រើន ដោយសារតែខ្សាច់នៅទីនោះ មាន
ទំហំធំជាងខ្សាច់របស់ផែនដី ប៉ុន្ដែ ជំនួសមកវិញ ការសាងសង់ នឹងមិនប្រឈមនឹងបញ្ហាអាកាស
ធាតុ និងទំនាញ ដូចនៅលើផែនដី។

តាមគម្រោង សំណង់សំខាន់ៗដំបូង ដែលនឹងត្រូវបានសាងសង់នៅលើភពអង្គារ រួមមាន
កន្លែងចុះចតសម្រាប់យាវអវកាស ផ្លូវថ្នល់ ជញ្ជាំងបាំងខ្យល់ ដំបូលបាំងកំដៅថ្ងៃ និងការពារ
មនុស្ស ពីគ្រោះថ្នាក់នានា ដោយសារធូលី ឬអាចម៍ផ្កាយតូចៗ នៅលើភពនេះ។

សេចក្ដីប្រកាសថ្មីបំផុត ឱ្យដឹងថា បច្ចុប្បន្ន NASA មិនទាន់បានប្រកាសអំពីពេលវេលាជាក់លាក់
ក្នុងការបញ្ជូនម៉ាស៊ីនបោះពុម្ភ 3D ទៅកាន់ព្រះចន្ទ ឬព្រះអង្គារ ដើម្បីសាងសង់ហេត្ថារចនា
សម្ព័ន្ធសម្រាប់អវកាសចរ។ ប៉ុន្ដែ កម្មវិធី Mars One វិញ គ្រោងនឹងចាប់ផ្ដើមសាងសង់មូលដ្ឋាន
មួយ នៅលើភពអង្គារ  ក្នុងឆ្នាំ ២០១៤   ខណៈដែលកម្មវិធី SpaceX គ្រោងនឹងចាប់ផ្ដើម នៅឆ្នាំ
២០២៦៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/sciencealert


Tags: NASA Mars One SpaceX 3D Mars