CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Samsung មានគំរោងស្នើអោយ Jony Ive និងអ្នករចនា ផ្សេងទៀតរបស់ Apple ឡើងបកស្រាយនៅមុខតុលាការ

ជំលោះក្តីនៅតុលាការរវាងក្រុមហ៊ុន Samsung និង Apple នៅតែមិនទាន់មានសញ្ញាណា
មួយបង្ហាញពីការបញ្ចប់ជំលោះរវាងគ្នានឹងគ្នានៅឡើយ ហើយជាក់ស្តែងនៅពេលនេះ
ក្រុមហ៊ុន Samsung ស្រាប់តែមានគំរោងថ្មីមួយទៀតគឺស្នើសុំអោយបណ្តាបុគ្គលិកផ្នែក
រចនាសំខាន់ៗមួយចំនួនរបស់ Apple អោយឡើងធ្វើការបកស្រាយនៅចំពោះមុខតុលាការ
ទៀតផង ។

ការកាត់ក្តីរបស់តុលាការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ខែធ្នួ ខាងមុខនេះ Samsung មាន
គំរោងកោះអញ្ជើញបណ្តាអ្នកជំនាញផ្នែករចនាសំខាន់ៗរបស់ Apple អោយឡើងធ្វើការបក
ស្រាយនៅចំពោះមុខតុលាការ ហើយបុគ្គលដែលមហាជនចាប់អារម្មណ៍បំផុតនោះគឺអគ្គ
នាយករងរបស់ Apple លោក Jonathan Ive ដែលជាបុគ្គលម្នាក់មានឥទ្ធិពលខ្លាំងបំផុតលើ
បណ្តាសមិទ្ធិផលទាំងឡាយរបស់ Apple ។ បុគ្គលសំខាន់ម្នាក់ទៀតគឺលោក Doug Satzger
ដែលធ្លាប់បានបំរើការងារនៅ Apple អស់រយៈពេល ១២ឆ្នាំ រហូតមកដល់ឆ្នាំ ២០០៩ រួចក៏
ប្តូរទៅធ្វើការអោយ Palm វិញ ។ គាត់ធ្លាប់ជាអ្នកទទួលភារកិច្ចគ្រប់គ្រងផ្នែកគំរូពណ៌រាល់
បណ្តាសមិទ្ធិផលរបស់ Apple តាំងពី iMac រហូតដល់ iPhone, iPod, iPad, MacBook ។ ក្រៅ
ពីនោះក៏មានបុគ្គលមួយចំនួនផ្សេងទៀតដូចជា Shin Nishibori និង Christopher Stringer
ដែលជាអ្នករក្សាទុកនូវប័ណ្ណកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនរបស់ Apple ដែលទាក់ទងទៅ
នឹងផលិតផល iPod nano, MacBook Air, iPhone 4 និងរបៀបរបបវេចខ្ចប់រាល់សមិទ្ធិផល
ទាំងឡាយរបស់ Apple ក៏ត្រូវបាន Samsung កោះអញ្ជើញអោយឡើងបកស្រាយនៅចំពោះ
មុខតុលាការផងដែរ ។

ដោយឡែកនៅក្នុងក្តីលើកនេះ Samsung ក៏បានធ្វើការប្តឹងលើ iPhone 4S ក្រោមបទចោទ
ថា iPhone 4S បានរំលោភលើកម្មសិទ្ធិបញ្ញាចំនួនបីស្ពីពីបច្ចេកវិទ្យាឥតខ្សែរ (Wireless)
របស់ខ្លួន នៅក្នុងប្រទេស អូស្រ្តាលី និងស្នើអោយធ្វើការបង្ហាញពី source code របស់
iPhone 4S រួមទាំងបណ្តាកិច្ចព្រមព្រៀងសន្យាទាំងឡាយរវាង Apple ជាមួយក្រុមហ៊ុនផ្គត់ផ្គង់
សេវាកម្មអ៊ីនធើណែតអូស្រ្តាលីផងដែរ។

គេនៅពុំទាន់ឃើញមានប្រតិកម្មអ្វីខាងភាគី Apple នៅឡើយចំពោះគំរោងរបស់ Samsung
នេះ ប៉ុន្តែគួររំលឹកផងដែរថាក្រុមហ៊ុន Apple បានស្គាល់រសជាតិបរាជ័យនៅក្នុងជំលោះក្តីម្តង
រួចមកហើយជាមួយក្រុមហ៊ុន"តូចមួយ"ក្នុងប្រទេសអេស្ប៉ាញ ក្នុងរឿងក្តី Apple ប្តឹងក្រុមហ៊ុន
ផលិតឧបករណ៍ Tablet ឈ្មោះ Android NK-T និងស្នើអោយតុលាការចេញសាលក្រមបិទ
មិនអោយផលិតផលមួយនេះធ្វើចរាចរនៅលើទីផ្សារ ប៉ុន្តែតុលាការសំរេចក្តីអោយ NK-T ជា
អ្នកឈ្នះក្នុងរឿងក្តីនេះ ។

tablet Gingerbread ៧អ៊ីង របស់ NK

ដោយឡែកប្រិយមិត្តប្រាកដជាងាយយល់ណាស់ថាហេតុអ្វីបានជាក្រុមហ៊ុនតូចនោះឈ្មះក្តី
លើ Apple ទៅវិញ បើយើងពិនិត្យលើឧបករណ៍ tablet Gingerbread ៧អ៊ីង របស់ NK- មើល
ទៅមិនមានអ្វីដូចគ្នាទៅនឹងឧបករណ៍ iPad សោះតែម្តងនេះជាមូលហេតុចំបង ៕

ប្រភព៖ Android Community & Electronista
ដោយ៖ រដ្ឋា

Tags: electronicapplesamsungindustrylawsuitsjonathan ivepatents