CamNews

យល់ដឹង 

ការពិតអំពីផ្លែឈើ ដែលអ្នកប្រហែលជា មិនដឹង

ដូចដែលមនុស្សភាគច្រើន ធ្លាប់បានដឹងហើយថា ការទទួលទានផ្លែឈើ ពិតជាល្អសំរាប់សុខ
ភាព ដោយមានផ្លែឈើខ្លះ អាចជួយសម្រកទំងន់ ធ្វើឲ្យប្រព័ន្ធឈាម នៅក្នុងខ្លួនមានចលនា
បានល្អ ព្រមទាំងជួយជំរុញប្រព័ន្ធ ភាពសុំាឲ្យកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀតផ្លែឈើ
នីមួយៗផ្ទុកទៅដោយ ជាតិវីតាមិន ព្រមទាំងសារជាតិបំរុង រាងកាយផ្សេងៗទៀត ដែលអាច
ជួយឲ្យយើង មានសុខភាពល្អ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះគឺជាការពិត អំពីផ្លែឈើ
មួយចំនួន ដែលអ្នកប្រហែលជាមិនដឹងៈ

ផ្លែម្នាស់ៈ អាចជួយដល់ ការរំលាយអាហារ ព្រមទាំងអាចធ្វើឲ្យ ឆ្អឹងរឹងមាំផងដែរ។

ផ្លែឆើរីៈ វាផ្ទុកទៅដោយសារជាតិ ស៊ីយ៉ានីឌីន និង អេនធីអ៊ុកស៊ីដេន ដែលអាចជួយរាងកាយ
ជៀសផុតពីជំងឺមហារីក។

ផ្លែទំពាំបាយជូរៈ  ផ្លែទំពាំងបាយជូយបង្កើន កំរិតសារជាតិ នីឌ្រីក អ៊ុកស៊ីតនៅក្នុងចរន្តឈាម
ដែលជួយកាត់បន្ថយការ មានឈាមកកនៅក្នុងសរសៃឈាម។

ផ្លែចេកៈ ចេកផ្ទុកទៅដោយ អាស៊ីតអាមីណូ ទ្រីតូផាន ដែលវាអាចជួយ កាត់បន្ថយជំងឺស្ត្រេស។

ផ្លែក្រូចៈ ប្រេងធម្មជាតិដែលមាន នៅក្នុងផ្លែក្រូច អាចធ្វើឲ្យស្បែក របស់យើងភ្លឺរលោងស្អាត
មើលទៅក្មេងជាងវ័យ។

ផ្លែប៉ោមៈ សារជាតិ ពេកទីននៅក្នុងផ្លែប៉ោម អាចជួយកាត់បន្ថយ ជាតិកូឡេស្តូរ៉លនៅក្នុង
សារពាង្គកាយបាន១៦ភាគរយ។ "

ផ្លែក្រូចឆ្មារៈ ការទទួលទានទឹកក្រូចឆ្មារ អាចជួយឲ្យអ្នកងាយ ស្រួលក្នុងការដកដង្ហើម។

ផ្លែឪឡឺកៈ ការទទួលទានឪឡឹក អាចជួយឲ្យដំបៅដែល មាននៅលើរាងកាយរបស់អ្នក ឆាប់
ជាសះស្បើយ៕

Photo by LookingTODAY

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2?
- Apple ផ្សាយពាណិជ្ជកម្ម iPad Air រៀនតាមគំនិតរបស់ Samsung? (Video inside)

- Samsung ទទួលនូវការផាកពីន័យ ៣៤ម៉ឺនដុល្លារ ព្រោះតែ"លេងអាក្រក់" ដាក់ HTC នៅតៃវ៉ាន់

- បរិមាណលក់ចេញ ស្មាតហ្វូន Window Phone របស់ Nokia បានកើនឡើងជាលំដាប់

- ស្មាតហ្វូនអេក្រង់កោងទី២ ពិភពលោក បង្ហាញរូបភាពជាក់លាក់ នៅលើទូរទស្សន៍ (មានវីដេអូ)

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: truth about fruit benefit of fruit health knowledge lifestyle