CamNews

ថេបប្ល៊ែត 

ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2 ដែលហួសសម័យ ៣ឆ្នាំ ទៅហើយទៀត?

បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញខ្លួនកាលពីយប់ ថ្ងៃទី ២២ ខែតុលា នៅក្នុងពិភពបច្ចេកវិទ្យា នៅតែ
មិនទាន់បញ្ឈប់ ចោទជាសំណួរថា ហេតុអ្វីបានជា Apple នៅតែបន្តដាក់លក់ iPad 2 ក្នុងពេល
ដែលម៉ូដែលដែលមានអាយុ ៣ឆ្នាំហើយនេះ មានលក្ខណៈសម្បត្តិ Hardware ទាបច្រើន បើ
ប្រៀបជាមួយ បណ្តាគំរូ Tablet ដែលមានតំលៃលក់ប្រហាក់ប្រហែលគ្នា នៅលើទីផ្សារបច្ចុប្បន្ន
នេះ? ចម្លើយគឺ ...... ស្ថិតនៅលើបរិមាណលក់ចេញ របស់ផលិតផលនេះឯង។

បើតាមការស្រាវជ្រាវថ្មីមួយ ដែលទើបប្រកាសពី CIRP បានឲ្យដឹងថា សូម្បីតែក្នុងពេលដែល
អ្នកប្រើប្រាស់ជាច្រើន កំពុងតែជ្រួល ចង់ទៅទិញបណ្តាគំរូ iPad ថ្មីមានអេក្រង់ Retina និង
Hardware ខ្លាំងៗ មានអ្នកប្រើប្រាស់មួយចំនួនទៀត (មិនតិចឡើយ) នៅតែបង្ហាញពីភាពរីក
រាយក្នុងការទិញប្រើប្រាស់ iPad 2។ ម៉ូដែលនេះ ដណ្តើមបាន ២២% នៃបរិមាណ iPad ទាំង
អស់ ដែលបានលក់ចេញនៅអាមេរិច ក្នុងត្រីមាសទី៣ ឆ្នាំ២០១៣ នេះ។ នេះគឺជាចំនួនមួយ
មិនអន់ឡើយ សំរាប់ផលិតផលមួយ ដែលបានហួសសម័យ ច្រើនឆ្នាំហើយនោះ។

ស្រាយបញ្ជាក់លើបញ្ហានេះ CIRP បានឲ្យដឹងថា iPad 2 នៅតែជាឧបករណ៍មួយ ដែលមាន
ការនិយមចូលចិត្តប្រើពី បណ្តាអង្គការអប់រំ។ អង្គការទាំងនេះ ត្រូវការទិញនូវ iPad តំលៃថោក
ដើម្បីសន្សំសំចៃការចំណាយ ហើយអាចបំពេញនូវសេចក្តីត្រូវការមូលដ្ឋានរបស់គេបាន។ ក្នុង
នោះ គំរូ Tablet ដែលសក្តិសមបំផុតសម្រាប់ពួកគេ គឺគ្មានអ្វីក្រៅពី iPad 2 នោះទេ។ អត្រាប្រាក់
ចំណេញរបស់ Apple ទៅលើបណ្តាឧបករណ៍ស៊េរីចាស់ៗ នៅតែមានចំនួនច្រើនគួរសម។ ក្រៅ
ពីនេះ ការដែលនៅតែបន្តដាក់លក់ iPad 2 វាក៏ជួយឲ្យ Apple មិនចាំបាច់ចាប់អារម្មណ៍ ដល់ការ
ផលិតនូវគំរូ iPad តំលៃថោក ដើម្បីប្រកួតប្រជែងជាមួយបណ្តា Tablet ពីខាង Android ឡើយ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Apple ផ្សាយពាណិជ្ជកម្ម iPad Air រៀនតាមគំនិតរបស់ Samsung? (Video inside)
- Samsung ទទួលនូវការផាកពីន័យ ៣៤ម៉ឺនដុល្លារ ព្រោះតែ"លេងអាក្រក់" ដាក់ HTC នៅតៃវ៉ាន់

- បរិមាណលក់ចេញ ស្មាតហ្វូន Window Phone របស់ Nokia បានកើនឡើងជាលំដាប់

- ស្មាតហ្វូនអេក្រង់កោងទី២ ពិភពលោក បង្ហាញរូបភាពជាក់លាក់ នៅលើទូរទស្សន៍ (មានវីដេអូ)

- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក

ប្រែសម្រួល៖ សិលា
ប្រភព៖ Zing


Tags: Apple iPad 2 tablet hightech