CamNews

ទូរស័ព្ទ 

ស្មាតហ្វូនអេក្រង់កោង ទី២ របស់ពិភពលោក លេចចេញរូបភាពជាក់ស្តែង លើប៉ុស្តិ៍ទូរទស្សន៍ (មានវីដេអូ)

តាមប្រភពពី GSMArena បានឲ្យដឹងថា នៅក្នុងបទបង្ហាញ នៅលើប៉ុស្តិ៍ទូរទស្សន៍ របស់អាហ្សង់ទីន
មួយ អ្នកសារព័ត៌មាន Federico Ini បានបង្ហាញខ្លួន រួមជាមួយនឹង​ស្មាតហ្វូនអេក្រង់កោង G Flex។
នៅក្នុងវីដេអូឃ្លីបដែលមានរយះពេលជិត ៦នាទី, LG G Flex បានមានឱកាសបង្ហាញនូវរូបរាងកោង
របស់ខ្លួន។ គុណភាព បង្ហាញនៅលើអេក្រង់កោង OLED 6 inch full HD តាមរយះវីដេអូខាងក្រោម
នេះ គឺច្បាស់ល្អ គួរសម។

ក្រៅពីនេះ ក្នុងវីដេអូក៏បានបង្ហាញឲ្យឃើញថា G Flex ត្រូវបានរចនាម៉ូតមានប៊ូតុររឹង ចុចនៅផ្នែកខាង
ក្រោយ ដូចនឹង LG G2 ដែរ។ ប៊ូតុងបិទបើកអេក្រង់ គឺស្ថិតនៅកណ្តាល នៃប៊ូតុងដំឡើងបន្ថយសម្លេង។
នៅផ្នែកខាងលើនៃប៊ូតុងនោះ គឺជា camera 13MP រួមជាមួយ flash LED។

បណ្តាព័ត៌មានស្តីពី CPU របស់ LG G Flex គឺមិនត្រូវបានបង្ហាញឲ្យឃើញនៅក្នុងវីដេអូនេះទេ ប៉ុន្តែ
វាស្ទើរតែច្បាស់លាស់ហើយដែលថា ស្មាតហ្វូនអេក្រង់នេះ មានលក្ខណៈសម្បត្តិ ប្រហាក់ប្រហែល
នឹង LG G2 ដែរ។ លទ្ធភាពច្រើន វានឹងត្រូវបានបំពាក់នូវ CPU Snapdragon 800 Quad Core ល្បឿន
2.3 GHz, GPU Adreno 320 និង RAM 2GB។

ជាក់ស្តែងបើតាម Federico Ini, LG នឹងបង្ហាញខ្លួន G Flex តែនៅលើទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ។
បច្ចុប្បន្នព័ត៌មានស្តីពីតំលៃលក់ និងថ្ងៃបង្ហាញខ្លួនស្មាតហ្វូនអេក្រង់កោងនេះ នៅមិនទាន់បង្ហើបឲ្យ
ដឹងនៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- តំលៃលក់ iPad Air និង iPad Mini Retina នៅលើទីផ្សារ ប្រទេសជិត កម្ពុជា
- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក

- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម

- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: lg g flex curve screen release on tv argentina smartphone hightech