អង់គ្លេស៖ តាមការអោយដឹង របស់ទស្សនាដ្ដី Necx Daily នៃប្រទេសអង់គ្លេស បានអោយ
ដឹងថា គូរស្នេហ៍ប្ដីប្រពន្ធពីរនាក់ ដែលរស់ក្នុងតំបន់ Yorkshire បានចំណាយពេលរហូតដល់
២៦ ឆ្នាំក្នុងឆាកជីវិតរបស់ខ្លួន ក្នុងការដាំផ្កា អោយក្លាយទៅជាផ្ទះដ៏ស្រស់ស្អាតមួយ(House-
Garden) ។
បើគេធ្វើដំណើរតាមផ្លូវកៅស៊ូមួយ ក្នុងតំបន់ Yorkshire ប៉ែកខាងជើងនៃប្រទេសអង់គ្លេស
គេតែងតែសសើរមិនដាច់ពីមាត់ ពីផ្ទះដ៏ស្រស់ស្អាតមួយ ដែលដំបូលរបស់វា ត្រូវបានប្រក់
ដោយរុក្ខជាតិផ្កាសុតសាទតែម្ដង។ ផ្ទះនោះ គឺជាផ្ទះរបស់លោក Anne និងនាង Robin ។
លោក Anne និងភរិយារបស់គាត់ បាននិយាយថា ពួកគាត់ពិតជាចូលចិត្ដផ្កាខ្លាំងណាស់ ដូច្នេះ
ហើយទើបគាត់ បានប្រមូលផ្កាគ្រប់ប្រភេទទាំងអស់ មកដាំលម្អរផ្ទះរបស់គាត់។ គាត់បានបន្ដថា
គាត់ទាំងពីរនាក់ ពិតជាចង់រស់នៅផ្ទះនេះណាស់៕
ដោយ ៖ នារី
ប្រភព៖ dailymail