CamNews

ផលិតផលថ្មី 

ភូមិ វចនានុក្រម អង់គ្លេស �ខ្មែរ សម្រាប់​ទូរស័ព្ទ Android

នេះជាដំណឹងដ៏ល្អមួយសំរាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់នូវទូរស័ព្ទ Andriod និងចង់បាន
កម្មវិធីវចនានុក្រមជាភាសាអង់គ្លេស-ខ្មែរ មកតំឡើងនៅក្នុងទូរស័ព្ទ ទុកគ្រាន់ជាជំនួយនៅ
ក្នុងការសិក្សារបស់ខ្លួន។ ភូមិ គឺ​ជា​វចនានុក្រម​អេឡិចត្រូនិច​ជាភាសា អង់គ្លេស�ខ្មែរ ដ៏​ល្អ​
មួយសម្រាប់ទូរស័ព្ទ Android របស់​អ្នក ដែលកម្មវិធី​វចនានុក្រម​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ៖
GGear Co., LTD

វចនានុក្រម​នេះ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​ស្វែង​រក​ពាក្យ, ប្រើ​​ដោយឥតគិត​ថ្លៃ​សម្រាប់
​អ្នក​ប្រើ​ប្រាស់ Android គ្រប់ៗ​គ្នា។ កម្មវិធី​នេះ​ស្ថិត​នៅ​ជា​កំណែ ១.០នៅ​ឡើយតែបើយោង
​តាម​រយៈ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​កំណែ ២.០ ក៏នឹង​មាន​ដាក់​បញ្ចូលនូវ​វចនានុក្រម
ខ្មែរ � អង់គ្លេស មួយ​ថែម​ទៀតផងដែរ។


សូមចុចត្រង់នេះដើមចូលទៅទាញយកកម្មវិធីវចនានុក្រមជាភាសាអង់គ្លេស-ខ្មែរ មកតំឡើង
នៅលើទូរស័ព្ទរបស់លោកអ្នក ។ រួចសូមចុចលើពាក្យ INSTALLED ដែលស្ថិតនៅខាងលើ
ផ្នែកខាងឆ្វេង(មើលរូប) ដើម្បីទាញយកមកប្រើប្រាស់ ។


ចំណាំ៖ ដើម្បីអាចទាញយកកម្មវិធីវចនានុក្រមជាភាសាអង់គ្លេស-ខ្មែរ​ មកប្រើប្រាស់បានតំរូវ
អោយលោកអ្នក Login ចូលក្នុងគណនី Gmail ជាមុនសិនទើបអាចទាញយកមកប្រើប្រាស់
បាន ។

ក្រៅពីកម្មវិធីវចនានុក្រមអង់គ្លេស � ខ្មែរ លោកអ្នកក៏អាចស្វែងរកនូវកម្មវិធីមានប្រយោជន៍
ផ្សេងៗទៀតសំរាប់ទូរស័ព្ទ Andriod របស់លោកអ្នកផងដែរ៕
ប្រភព៖ it4ug
ដោយ៖ រដ្ឋា

Tags: electronicandroidtechnologydictionary khmerenglish-khmer dictionaryphum dictionay