CamNews

ទូរស័ព្ទ 

Nokia ខាតជាងមួយពាន់លានដុល្លារ បន្ដបញ្ឈប់ បុគ្គលិកមួយម៉ឺននាក់

ថ្មីៗនេះ ក្រុមហ៊ុន Nokia បានប្រកាស់ថា នឹងបញ្ឈប់បុគ្គលិកចំនួន ១០.០០០នាក់  ចាប់ពីពេល
នេះដល់ចុងឆ្នាំ ២០១៣ និងបិទទ្វារមជ្ឈមណ្ឌលស្រាវជ្រាវ និងរោងចក្រមួយចំនួនរបស់ខ្លួន ក្នុង
ពិភពលោក ព្រមទាំងតែងតាំងអ្នកដឹកនាំជាន់ខ្ពស់ថ្មីផងដែរ។

ក្រៅពីបាននិយាយខាងលើ ក្រុមហ៊ុន Nokia ក៏សម្រេចចិត្តលក់យីហោ Vertu ​ទៅអោយក្រុម
ហ៊ុនឯកជន EQT VI (នៅអ៊ឺរ៉ុប) ក្នុងតម្លៃ ២៤៩លានដុល្លារ ដោយរក្សាទុកភាគហ៊ុននៅទីនេះ
ចំនួន ២០% ប៉ុណ្ណោះ។

នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកវិនិយោគថ្មី អគ្គនាយកប្រតិបត្តិ Stephen Elop បានអះអាងថា
យុទ្ធសាស្ដ្រប្រជែងជាមួយ Android គឺត្រូវប្រើទូរស័ព្ទ Windows Phone​ តម្លៃទាប។ Nokia មាន
បំណងបង្កើតផលិតផលដែលមានតម្លៃទាបជាង Lumia 610 (បច្ចុប្បន្ន មានតម្លៃប្រហែល ២៤០
ដុល្លារ)។ ក្រុមហ៊ុននេះក៏បានបង្ហើបអោយដឹងថា ក្រុមវិស្វកររបស់ Microsoft កំពុងខិងខំជួយដល់
Nokia ដើម្បីបានគ្រប់គ្រប់ទីផ្សាផលិតផលតម្លៃទាប។

Nokia Lumia 610
 
នៅក្នុងកិច្ចខិតខំដើម្បីបង្កើនបទការទាក់ទាញដល់ Windows Phone ក្រុមហ៊ុន Nokia ក៏បានទិញ
យកក្រុមហ៊ុនអភិវឌ្ឍរូបភាព Scalado របស់ស៊ុយអែត។ Scalado ​មានឈ្មោះល្បីផ្នែកបច្ចេកវិទ្យា
រូបភាពនៅលើ smartphone ដូចជា software Remove, Rewind, Multi-Angle 3D ជាដើម។
 
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មកទល់នឹងពេលនេះ ក្រុមហ៊ុន Nokia បានរំសាយបុគ្គលិក
ជាង ៤០.០០០នាក់(រាប់ទាំងការរំសាយដែលទើបត្រូវបានប្រកាស់ថ្មីៗនេះ) ប៉ុន្ដែ ស្ថានភាពទូទៅ
របស់ក្រុមហ៊ុននេះ នៅតែមិនទាន់ប្រសើរឡើងច្បាស់លាស់នៅឡើយ។ ក្នុងរយៈពេល ៣ខែនៃ
ដើមឆ្នាំ ២០១២ នេះ Nokia បានខាតបង់ប្រាក់ចំនួន ១,២ពាន់លានដុល្លារ។ ចំនួននៃការលក់
ចេញ បានថយចុះ ២៤% ចំណែកប្រាក់ចំណូលបានមកពីការលក់ឧបករណ៍ក៏បានថយចុះចំនួន
៤០% ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: nokia phone