CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីស្នាក់ការកណ្ដាលថ្មី របស់ Apple រាង UFO ៖ ថតដោយកាមេរ៉ាហោះ

ទីស្នាក់ការកណ្ដាលថ្មីរបស់ក្រុមហ៊ុន Apple កំពុងតែស្ថិតក្នុងដំណាក់កាលនៃការសាងសង់
ហើយតាមគម្រោង វានឹងរួចរាល់ជាស្ថាពរ អំឡុងចន្លោះឆ្នាំ ២០១៥ និង ២០១៦។ ទីស្នាក់ការ
នេះ នឹងជាកន្លែងធ្វើការរបស់បុគ្គលិករបស់ Apple ចំនួនប្រហែល ១២.៥០០នាក់។

ទីស្នាក់ការនេះ ត្រូវបានរចនាឡើង ដូចទៅនឹងយានអវកាស ឬ UFO ដែលកំពុងចតនៅលើដី
ដោយមានអគារតភ្ជាប់គ្នាជារង្វង់មូល កំពស់ ៤ជាន់ ភាគច្រើនធ្វើអំពីកញ្ចក់។ អាគារនេះ ព័ទ្ធ
ជុំវិញទីធ្លា និងសួន ដែលមានរុក្ខជាតិប្រមាណជា ៦.០០០ដើម។

កាលពីប៉ុន្មានឆ្នាំមុននេះ សមាជិកក្រុមប្រឹក្សាម្នាក់នៃតំបន់ Cupertino បានសួរ Steve Jobs ថា
“តើប្រជាជននៅ​ក្នុងតំបន់ Cupertino អាចទទួលបានអ្វីខ្លះពីហេត្ថារចនាសម្ព័ន្ធនៃទីស្នាក់ការ
កណ្ដាលថ្មី របស់ក្រុមហ៊ុន Apple ?” ពេលនោះ អតីតអគ្គនាយករបស់ Apple កាល​ណោះ គឺ
លោក Steve Jobs ឆ្លើយថា ក្រុម​ហ៊ុន Apple គឺជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេនៅ
តំបន់ Cupertino “ប្រសិនរដ្ឋលើកលែងពន្ធ យើងខ្ញុំនឹងត្រៀមខ្លួនជានិច្ច ដើម្បីផ្ដល់សេវា Wi-Fi
ដោយឥតគិតថ្លៃ”។

គួរបញ្ជាក់ថា ទីស្នាក់ការថ្មីដែលកំពុងត្រូវបានសាងសង់នេះ តាមគម្រោងក្រុម​ហ៊ុន Apple នឹង
ត្រូវចំណាយប្រាក់ដល់ទៅ ២ ទៅ ៣ ពាន់លានដុល្លារអាមេរិក (ប្រភពខ្លះថា ៥ពាន់លានដុល្លារ)
ហើយវានឹងត្រូវដាក់ឱ្យដំណើរការ នៅចន្លោះឆ្នាំ ២០១៥ និង ២០១៦ ខាងមុខ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​ពី​ទី​ស្នាក់​ការ​ថ្មី​របស់​ Apple កំពុង​ត្រូវ​បាន​សាង​សង់ ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider/Telegraph/Youtube


Tags: Apple Headquarters Cupertino