CamNews

យល់ដឹង 

បំបៅកូនអ្នកត្រឹមរយៈពេល​ ៦ខែ អ្នកនៅតែមានរាងស្អាតដដែល


យលដឹង៖ មា្ដយភាគច្រើននៅលើពិភពលោកនេះ តែងយល់ថា ក្រោយពេលគេសម្រាល
ទារករួច ពួកគេនឹងមិនមានរាងសម្យសួន ស្អាតបាតដូចមុនទៀតទេ។ នេះមានន័យថា​ អំ
ឡុងពេលដែលកូនរបស់គេបៅដោះពួកគេ ពួកគេនឹងមានភាពទ្រុឌទ្រោមជាងមុន​បន្ដិច ដូច
ជា ការស្រកទំងន់ ឬក៏ដោយសារតែពួកគេ​ពុំមានពេលគ្រប់គ្រាន់ ក្នុងការថែរទាំសុខភាពផ្លូវ
កាយ របស់ពួកគេក៏ថាបាន។

យ៉ាងណាក៏ដោយ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford សហរដ្ឋអាមេរិក
បានអោយដឹងថា ស្រ្ដីគ្រប់រូបអាចបំបៅទាកររបស់គេត្រឹមតែរយៈពេល ៦​ខែ នោះរាងកាយ
របស់ពួកគេនៅតែអាចរក្សាអោយមានភាពស្អាតបាតដដែល។



តាមការស្រាវជ្រាវផ្នែកសុខភាពនៃសាកល Oxford បានអោយដឹងថា បើស្រ្ដីដែលអោយកូន
បំបៅដោះត្រឹមតែរយៈពេល ៦ខែ នោះស្ដ្រីនឹងមានការបាត់ទំងន់ត្រឹមតែ 2lb ប៉ុណ្ណោះ (អា
ស្រ័យទៅលើទំន់ និងកម្ពស់ស្រ្ដីនោះដែរ) ។ លើសពីនេះទៅទៀត គឺស្ដ្រីទាំងនោះអាចជៀស
ផុតពីជម្ងឺមួយចំនួនដូចជា មហារីក បេះដូង និងជម្ងឺធាត់ផងដែរ។


តាមការបង្ហាញរបស់ក្រុមវេជ្ជបណ្ឌិតនៃ សហរដ្ឋអាមេរិកបានអោយដឹងថា ការធ្វើស្ថិតិចុង
ក្រោយបំផុត បានរកឃើងថា ស្រ្ដីចំនួន ៧៤០,០០០នាក់ ដែលបានបានអោយកូនបំបៅដោះ
ត្រឹមរយៈពេល ៦ខែ គឺពួកគេនៅតែទទូលបានដងខ្លួនសម្យសួន ដូចមុនកាលដែលពួកគេ
មានផ្ទៃពោះយ៉ាងដូច្នោះដែរ។ លើសពីនេះទៅទៀត ពួកគេក៏នៅមានសុខភាពមាំទាំល្អដែល
ផងដែរ៕


ដោយ៖ សារិន
ប្រភព៖ dailymail


Tags: lifestye knowdement breastfeeding uk