CamNews

សុខភាព 

៤យ៉ាង ជួយឱ្យអ្នកទទួលទានដំណេកលក់ស្កប់ស្កល់ ឆាប់រហ័ស

ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ  ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?

ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖

១/ ស្តូរប័ររី៖ គឺជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាង ដែលមានពណ៌ក្រហមទុំ ស្រស់ស្អាត និង
មានរស់ជាតិឆ្ងាញ់ពិសា និង សម្បូរទៅដោយ វីតាមីន C ដែលអាចជួយឱ្យអ្នកទទួលទាន
ដំណេកលក់ស្កប់ស្កល់ស្រួលនៅពេលយប់។ សារធាតុវីតាមីន C មាននៅក្នុងផ្លែឈើ និង
បន្លែមួយចំនួនទៀត ដូចជា៖ ម្នាស់ ល្ហុង ខាត់ណា និង ម្ទេសផ្លោក។

២/ ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ និង  ផ្លែឈើមួយចំនួនទៀត  ដូចជា៖ ល្ហុង និង ឪឡឺក គឺជា
ប្រភេទបន្លែ និង ផ្លែឈើ មានផ្ទុកនូវសារធាតុ Lycopene ច្រើន ហើយសារធាតុនេះ មាន
តួនាទី ជួយជំរុញឱ្យអ្នកឆាប់ចូលដំណេក និង ទទួលទានដំណេកលក់ស្កប់ស្កល់ល្អ។

៣/ ទឹកដោះគោជូរ៖ ផលិតផល​ ឬអាហារដែលអ្នកទទួលរាល់ថ្ងៃដូចជា ទឹកដោះគោជូរ
ទឹកដោះគោឆៅគឺមានតួនាទីធ្វើឱ្យអ្នកមានសុខភាពល្អដោយសារ នៅក្នុងប្រភេទអាហារ
ទាំងនេះគឺសម្បូរដោយសរធាតុកាល់ស្យូម។ជាពិសេសវាថែមទាំងអាចជួយឱ្យអ្នកទទួល
ទាន ឆាប់ទទួលដំណេក និង ទទួលទានដំណេកលក់ស្រួលផងដែរ។

៤/ បន្លែបៃតង៖ប្រភេទបន្លែពណ៌បៃតងដែលអ្នកទទួលទានរាល់ថ្ងៃគឺសម្បូរដោយសារ
ធាតុកាល់ស្យូម មានដូចជា៖ ស្លឹកបន្លែបៃតង សាឡាដ និងគ្រប់ប្រភេទបន្លែបៃតងគឺមាន
ផ្ទុកនូវសារធាតុ កាល់ស្យូមច្រើន  ដែលមានអត្ថប្រយោជន៍  ចំពោះសុខភាព។ ម្យ៉ាងវិញ
ទៀត វាមានតួនាទីធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់កំលាំងល្វើយនិងធ្វើឱ្យឆាប់ចូលគេង៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-កំពូលអាហារ ពីរប្រភេទ ធ្វើឱ្យធ្មេញស ភ្លឺចែងចាំង ដោយធម្មជាតិ
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-វិធីព្យាបាល សក់ជ្រុះ និង បណ្តុះសក់ឱ្យដុះលូតលាស់ បានក្រាស់ ដោយធម្មជាតិ
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle Health 4 Nutrients to Help You Sleep Better