CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

WikiPad ៖ ឧបករណ៍ Tablet 3D មិនត្រូវការវ៉ែនតា ដំបូងបង្អស់ក្នុងពិភពលោក

ថ្វីត្បិតតែផលិតផលថ្មីនេះកំពុងតែស្ថិតនៅក្នុងគំរោងគំរូសាកល្បងដំបូងក៏ដោយ ប៉ុន្តែនៅ
ក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ នេះ WikiPad គឺជាឧបករណ៍ Tablet 3D មិនត្រូវការ
វ៉ែនតាដំបូងគេក្នុងពិភពលោកដែលទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជន
ទូទៅផងដែរ។


WikiPad គឺជាផលិតផលថ្មីប្រើប្រាស់អេក្រង់ ៨អ៊ីងរបស់ក្រុមហ៊ុន Gadmei ដំណើរការលើ
ប្រព័ន្ធប្រតិបត្តិការ Android 4.0.3។ ដោយឡែកចំពោះរូបសណ្ឋានខាងក្នុងមិនទាន់មាន
ការបញ្ជាក់ច្បាស់លាស់ជាទូទៅនៅឡើយពីខាងក្រុមហ៊ុន ប៉ុន្តែ WikiPad ដែលបង្ហាញនៅ
ក្នុងពិធីតាំងពិព័រណ៌ CES នេះត្រូវបានអោយដឹងថាប្រើប្រាស់ chip single core មានល្បឿន
១,២GHz, RAM ទំហំ ២GB,អង្គចងចាំខាងក្នុងទំហំ ៨GB ។ អេក្រង់ ៨អ៊ីងរបស់ WikiPad មាន
resolution ១២៨០x ៨០០ pixel ដែលបង្ហាញរូបភាពបានយ៉ាងច្បាស់បំផុត។



WikiPad ជាមួយនឹងដៃសំរាប់លេង game

ការរចនាពុំសូវជាមានការទាក់ទាញប៉ុន្មានទេ តែអ្វីដែលលេចធ្លោរបំផុតជាមួយ WikiPad
នេះគឺសមត្ថភាពអាចបង្ហាញរូបភាពទំរង់ 3D ដោយមិនចាំបាច់វ៉ែនតា ។



ឧបករណ៍ Tablet នេះមានកាមេរ៉ាទាំងមុខនិងក្រោយផងដែរ

WikiPad អាចបង្ហាញរូបភាពជាទំរង់ 3D ក្នុងកំរិត ១០៨០p បានយ៉ាងល្អបំផុត ប៉ុន្តែអាច
មើលឃើញច្បាស់តែអ្នកដែលនៅចំពីមុខអេក្រង់ប៉ុណ្ណោះ មានន័យថាអ្នកដែលអង្គុយនៅ
ក្បែរពុំអាចមើលឃើញច្បាស់នោះទេ។ ចំពោះតំលៃរបស់ WikiPad នេះក៏មិនទាន់មានការ
បញ្ជាក់ច្បាស់លាស់នៅឡើយដែរ ប៉ុន្តែយោងតាមការប៉ាន់ស្មាននឹងមានតំលៃ ២៥០ដុល្លា
អាមេរិកក្នុងមួយគ្រឿង និងចាប់ផ្តើមធ្វើចរាចរនៅក្នុងទីផ្សារចាប់ពីខែមិនាខាងមុខនេះផង
ដែរ៕

ប្រភព ៖ The Verge
ដោយ ៖ រស្មី

Tags: electronictabletandroidtechnologyces 2012wikipad3d tabletgadmei