បន្ទាប់ពីការសម្រុះសម្រួលជាមួយ Apple ស្តីពីកម្មសិទ្ធិផ្តាច់មុខ(Copyright), HTC នឹងបន្តត្រូវបង់
ប្រាក់យ៉ាងច្រើនសំរាប់ស្មាតហ្វូននីមួយៗដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដាក់លក់នៅលើ
ទីផ្សារ។ ក្រុមហ៊ុននេះបានទទួលយល់ព្រមបង់ប្រាក់ពី 6 ដល់ 8 USD សំរាប់ស្មាតហ្វូន Android
នីមួយៗ ដោយមិនចង់ឲ្យមានការប្តឹងផ្តល់អូសបន្លាយពេលយូរ ដូចករណីរបស់ Samsung។
HTC យល់ព្រមបង់ប្រាក់ពី 6 ដល់ 8 USD សំរាប់ស្មាតហ្វូន Android នីមួយៗ
កាលពីមុន HTC ក៏ធ្លាប់បានជួបករណីដូចគ្នានេះដែរកាលពីឆ្នាំ 2010 ពេលព្រមទទួលបង់ប្រាក់
ចំនួន 5 USD សំរាប់ស្មាតហ្វូន Android ដាក់លក់នៅលើទីផ្សារឲ្យទៅ Microsoft។
សព្វថ្ងៃ HTC អាចធ្វើការបញ្ចេញលក់ស្មាតហ្វូនបានពី 30 ទៅ 35 លានគ្រឿងក្នុងមួយឆ្នាំ ដូច្នេះ
មានន័យថា HTC ត្រូវបង់ប្រាក់ពី180 ដល់ 280 លានដុល្លារឲ្យទៅ Apple ៕
ដោយ៖ សិលា
ប្រភព៖ zng