Facebook បានបង្ហាញប័ណ្ណភាគហ៊ុន IPO ដែលបានចាប់ផ្តើមលក់កាលពីថ្ងៃសុក្រ
សប្តាហ៏មុននៅលើNASDAQ ជាមួយនឹងគោលបំណងទទួលប្រាក់ចំណូល17ពាន់
លានដុល្លារ ក្នុងតំលៃ42,05 USD/ភាគហ៊ុន។
ប៉ុន្តែមិនយូរប៉ុន្មាន បណ្តាញសង្គមធំជាងគេបំផុតលើពិភពលោកនេះបានទទួលព័ត៌មានមិន
សប្បាយចិត្តមួយ នោះគឺFacebook ត្រូវបានប្តឹងនៅCalifornia ពីការរំលោភបំពានរបស់ខ្លួន និងត្រូវប្រឈមមុខជាមួយថ្លៃសំណងជាទឹកប្រាក់15ពាន់លានដុល្លារ។ នេះបើតាមការអះអាង
របស់Bloomberg។
សំនុំឯកសារនៃពាក្យបណ្តឹងត្រូវបានបញ្ជូនដល់តុលាការ ដែលសរុបមាន21ករណីបានប្តឹង
Facebookពីការរំលោភបំពានទៅលើអ្នកប្រើប្រាស់។ ជាក់ស្តែង អ្នកប្រើប្រាស់មួយចំនួននៅ
អាមេរិចដែលបានចុះឈ្មោះAccount Facebook ពីខែ5/2010 ដល់ខែ9/2011 បាននិយាយថា
ក្រុមហ៊ុនរបស់Mark Zuckerbergបានតាមដានសកម្មភាពរបស់ពួកគេយ៉ាងស្ងាត់ៗនៅលើ
Facebook សូម្បីពេលLog outពី Account។ គោលបំណងនៃពាក្យបណ្តឹងនេះមិនមែនគ្រាន់តែ
ទាមទារថ្លៃសំណងទេ វាក៏ជាឧទាហរណ៏មួយពីការរំលោភបំពានជាលក្ខណៈឯកជនក្នុងពិភព
លោកពិតយើងនេះ ហើយការប៉ះទង្គិចដ៏ស៊ីជម្រៅនេះ វាអាចមានទាំងផ្នែកច្បាប់និងជំនួញ។
នេះបើតាមការអះអាងរបស់លោកDavid Straiteអ្នកតំណាងផ្នែកច្បាប់របស់អ្នកប្រើប្រាស់មួយ
ចំនួនដែលមានឈ្មោះក្នុងពាក្យបណ្តឺងនោះ។
អ្នកនាំពាក្យរបស់Facebook បានឆ្លើយតបទៅBloomberg ដោយemail ថាពាក្យបណ្តឹងនោះគ្មាន
តំលៃឡើយ ហើយFacebookនឹងប្តឹងទៅឧទ្ធណ៍៕
ដោយ៖ nano
ប្រភព៖ tte