CamNews

កុំព្យូទ័រ 

Apple បញ្ចេញលក់ iMac ដ៏ស្តើង សំរាប់សិស្ស និស្សិត

គំរូ iMac សំរាប់សិស្ស និស្សិត Version ថ្មីដែលមានតំលៃ 1.099 USD  ត្រូវបានបង្ហាញខ្លួននៅ
លើគេហទំព័ររបស់ Apple។

តាម Electronista, ម៉ាស៊ីនមានអេក្រង់ទំហំ 21,5 inch, រូបសណ្ឋាន(Hardware) ប្រហាក់ប្រហែល
នឹងម៉ូដែលធម្មតា ប៉ុន្តែប្រើ chip Core i3 និង chip Intel HD 4000 Graphics ជំនួសឲ្យ chip Core
i5 រួមជាមួយកាតក្រាហ្វិក Nvidia GeForce ដាច់។ បន្ថែមពីលើនោះ Hard Drive និង RAM របស់
iMac Version សំរាប់និស្សិត ក៏តិចជាងពាក់កណ្តាល បើប្រៀបជាមួយ Version ធម្មតា។

ជាក់ស្តែង iMac សំរាប់និស្សិត បំពាក់នូវ CPU Intel Core i3 ល្បឿន 3,3 GHz, RAM 4 GB, Hard
Drive 500 GB ដែលមាន Support Thunderbolt, USB 3.0, Bluetooth 4.0 តែមិនបានប្រើ Firewire
ដូចម៉ូដែលមុនទេ។ ក្រៅពីនេះ Optical Drive ក៏ត្រូវបានដកចេញពីផលិតផលនេះដែរ។


iMac សំរាប់សិស្ស និស្សិត ត្រូវបានលក់ដោយមានបន្ថែមជាមួយនឹង Apple Keyboard និង Apple
Mouse។ តំលៃលក់នៃ កុំព្យូទ័រនេះគឺ 1.099 USD គឺថោកជាង Version ធម្មតា 200 USD។ រយះពេល
ប្រគល់ផលិតផលដល់ដៃអ្នកធ្វើការកុម្មង់ទិញ គឺពី 5 ទៅ 7 ថ្ងៃ។

បើតាមការកំនត់របស់ Apple, iMac សំរាប់សិស្ស និស្សិត គឺលក់ឲ្យតែខាងសាលារៀន គឺមិនបាន
ដាក់លក់រាយនៅក្រៅនោះទេ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple iMac for students computer hightech