ស្ថាប័នគ្រប់គ្រងមហាសាគរ និងបរិយាកាសជាតិ របស់អាមេរិក (NOAA) ទើបបានប្រកាសជាផ្លូវ
ការថា ពុំមានទេពមច្ឆានៅក្នុងពិភពលោកយើងនេះនោះទេ។
ការប្រកាសរបស់ NOAA កាលពីម្សិលមិញបានអះអាងថា ៖ "មិនមានភ័ស្ដុតាណាមួយបង្ហាញពីវត្ដ
មានរបស់មនុស្សរស់នៅក្នុងទឹកនៅឡើយ"។ ការបដិសេធជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់
ពីស្ថានិយទូរទស្សន៍ Animal Planet បានបញ្ចាំងកម្មវិធីមួយស្ដីពីការរកឃើញសាកសពមនុស្ស
រស់នៅក្នុងទឹក ឬទេពមច្ឆា។
កម្មវិធីនេះ បានបោកប្រាស់ទស្សនិកជន ដោយការប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដើម្បីបង្ហាញពីអ្វីដែល
គេហៅថា ទេពមច្ឆានេះ។ រូបភាពនេះ បានបង្កការចាប់អារម្មណ៍ច្រើន រហូតដល់ NOAA យល់ថា
ត្រូវឆ្លើយតបចំពោះភាពជាក់ស្ដែងរបស់ទេពមច្ឆា។
ការបដិសេធនេះរបស់ NOAA បានត្រូវធ្វើឡើង បន្ទាប់ពីរយៈពេលមួយខែ ក្រោយពីមជ្ឈមណ្ឌល
ត្រួតពិនិត្យ និងទប់ស្កាត់ជម្ងឺអាសន្នរោគ នៅអាមេរិក បានប្រកាសច្រានចោលនូវពាក្យចចាមអារ៉ាម
ថា មានខ្មោចឆៅ(zombie)។
នេះប្រហែលជារូបភាពកាត់តតែប៉ុណ្ណោះ
គួររំឭកថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែល NOAA បានធ្វើអន្ដរាគម ដើម្បីដោះស្រាយ
បញ្ហាដែលទាក់ទឹននឹងតួអង្គក្នុងរឿងព្រេងនានា។ មុននេះ ពួកគេក៏បានឆ្លើយតបនឹងសំនួរស្ដីពីទ្វីប
បុរណ Atlantis និងតំបន់ត្រីកោណបីសាច Bermuda ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing