កាលពីសប្តាហ៍មុន Rooney មានរបួស ប្រអប់ជើង ក្នុងពេលប្រកួត ជាមួយ Bayern Munich ជើងទី ១ ដែលទទួលបាន លទ្ធផល ១ ទល់ ១ ។ បន្ទាប់ពី របួស Rooney បានអវត្តមាន ការ ប្រកួតជាមួយ Newcastle ដែលជាថ្ងៃដែល Mata លេងបានល្អបំផុត ។ ទស្សនិកជន ជាច្រើន បាន ព្រួយបារម្ភ អំពី របួសរបស់ Rooney ដែលអាចធ្វើ អោយមានបញ្ហា ដល់ការប្រកួត World Cup ខាងមុខនេះ ។
David Moyes បានរៀបចំអោយ Rooney សំរាកដើម្បី ព្យាបាល រួចអស់ទៅហើយ តែខ្សែ ប្រយុទ្ធ អង់គ្លេសមួយនេះ មិនសុខចិត្ត នៅសំរាកឡើយ ព្រោះថា នេះជាឱកាស តែមួយគត់ ដែលអាចអោយ ក្រុម Manchester United ងើបមុខឡើង នៅក្នុងរដូវកាលនេះ ។ Rooney និង Moyes បានជួបជាមួយនិង គ្រូពេទ្យរួចហើយ ដែលទទួលបាន ការណែនាំថា Rooney អាច លេងបាន ដោយចាក់ថាំ្ន បំបាត់ការឈឺ ចាប់ ដើម្បីអាចលេងបាន ដែលវាមិនអាច ធ្វើអោយ របួស កាន់តែធ្ងន់ឡើយ ។
ក្នុងជើងនេះ Pep Guardiola ដូចជាបាន ដឹងយុទ្ធសាស្ត្រថា Moyes ចង់លេងក្បាច់អី រួចទៅ ហើយ តែយើងនឹងរង់ចាំមើល ថាតើយប់នេះ អ្នកណាជាអ្នកហាលអាវ ដើរចេញពី Champion League? Manchester United នឹងជួបជាមួយ Bayern Munich ក្នុងជើងទី ២ នេះនៅទឹកដី Allianz Arena របស់ Bayern នាវេលាម៉ោង ១ និង ៤៥ នាទីយប់ ម៉ោងនៅកម្ពុជា ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail