ដូចទៅនឹងបណ្តា iPhone ជំនាន់មុនៗ, iPhone 5S ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន នៅ
ពេលបង្ហាញខ្លួន ជាពិសេសដោយសារតែ Feature ថ្មីមួយ ដែលត្រូវបានគេហៅថា Fingerprint
Touch ID។ តាមរយះ Sensor ក្រយៅដៃមួយ ដែលបានបំពាក់នៅក្នុងប៊ូតុង Home របស់ iPhone
5S, Touch ID ត្រូវបាន Apple ផ្សាយពាណិជ្ជកម្មថាជា Security របស់ iPhone មួយ ក្នុងចំណោម
Security ជាច្រើនទៀត ដែលល្អ និងលេចធ្លោបំផុត។ ជាក់ស្តែង Touch ID នៅមានលក្ខណៈលេច
ធ្លោច្រើនជាង អ្វីដែល Apple បានគិតទៅទៀត ក្នុងពេលដែលបំពាក់ Feature នេះនៅលើ iPhone
5S។
ខាងក្រោមនេះ គឺជាអ្វីដែលពិសេសៗនៅលើ Touch ID ដែល Apple គិតស្មានមិនដល់ គឺ របៀប
៥ យ៉ាងផ្សេងទៀត ដែលអាចដោះសោរ Touch ID បាន ដោយមិនចាំបាច់ប្រើម្រាមដៃ ។
ប្រើ ម្រាមជើង
ប្រើ ច្រមុះ
ប្រើ ជើងសត្វឆ្មា
ប្រើ ចុងសុដន់
ប្រើ "អាវុធសម្ងាត់"
យើងខ្ញុំមិនអាចបង្ហោះវីដេអូណាមួយបានទេ ដើម្បីបញ្ជាក់បង្ហាញពី សមត្ថភាពដោះសោរ Touch ID
ដោយប្រើ "អាអូនតូច" ឡើយ។ ប៉ុន្តែបើទោះជាយ៉ាង រឿងនេះគឺពិតជាអាចធ្វើបានមែន (អាចដោះ
សោរ Touch ID ដោយប្រើ អាអូនតូចបាន) ដោយសារតែមានអ្នកប្រើ Twitter និង YouTube ជាច្រើន
នាក់ បានបញ្ជាក់ថា ពួកគេអាចប្រើប្រាស់ "អាវុធសម្ងាត់" របស់ពួកគេ ដើម្បីដោះសោរ iPhone 5S។
បើសិនជាអ្នក ចង់ឃើញភស្តុតាងបញ្ជាក់ពីបញ្ហានេះ អ្នកអាចធ្វើការ Search ដោយខ្លួនឯងបាន នៅ
លើអ៊ីនធឺណេត៕
ដោយ៖ សិលា
ប្រភព៖ Vreview