CamNews

ព័ត៌មានបច្ចេកវិទ្យា 

មូលហេតុដែល Apple ឈប់ធ្វើការផលិត iPhone 5 ពេល iPhone 5C បង្ហាញខ្លួន

មកដល់ពេលនេះ ក្រុមអ្នកសារព័ត៌មានបានដឹងពីមូលហេតុចម្បងដែលធ្វើឲ្យ Apple បានបញ្ឈប់
ធ្វើការផលិត iPhone 5 នៅពេលដែលគេបង្ហាញ iPhone 5C ហើយ អ្វីៗគឺមកពីបញ្ហានៃការចំណាយ
ផលិត។

ជាក់ស្តែង ជាលទ្ធផលនៃការដោះបំបែកតួ iPhone ថ្មីដើម្បីមើលគ្រឿងក្នុងវា របស់ក្រុមហ៊ុនស្រាវជ្រាវ
IHS បានបង្ហាញថា ការចំណាយផលិត iPhone 5C មួយគ្រឿង គឺប្រហែលពី 173 ដល់ 183 USD,
ពោលគឺទាបជាងពី 20-30 USD/គ្រឿង បើប្រៀបជាមួយចំណាយលើការផលិត iPhone 5 ក្នុងមួយ
គ្រឿងដូចគ្នា។

ដូច្នេះ Apple បានបោះជំហានទៅមុខមួយជំហានទៀត ពោរពេញដោយភាពឆ្លាតវៃ ក្នុងពេលដែល
ឈប់ធ្វើការផលិតគំរូស្មាតហ្វូន iPhone ស៊េរីខ្ពស់ ដែលមានតំលៃថ្លៃជាង និងមានដំណើរការផលិត
ស្មុគស្មាញជាង ដើម្បីធ្វើការផលិតគំរូស្មាតហ្វូន iPhone ថ្មីមួយ ដែលងាយស្រួលផលិតជាង ចំណាយ
ការផលិត ក៏ទាបជាងមុន ហើយធ្វើការដាក់លក់នៅលើទីផ្សារ ក្នុងតំលៃប្រហាក់ប្រហែល iPhone 5៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ៥ របៀបផ្សេងទៀត ដែលអាចដោះសោរ Touch ID នៅលើ iPhone 5S បានដោយមិនប្រើម្រាមដៃ
- កោះថ្មីផុសចេញពីផ្ទៃសមុទ្រ បន្ទាប់ពីគ្រោះរញ្ជួយដី ៧,៧ វិចទ័រ វាយប្រហារ ប៉ាគីស្ថាន

- លេចចេញនូវតំលៃ នៃការដំឡើង និងឧបករណ៍គ្រឿងផ្សំរបស់ iPhone 5S និង iPhone 5C

- ទទួលបាន iPhone 5S មួយគ្រឿង ដោយសារតែប្រើប្រាស់ ទូរស័ព្ទដ៏កញ្ជាស់មួយ (មានវីដេអូ)

- iPhone 5S និង​ iPhone 5C លក់បាន ៩លានគ្រឿង នៅសប្តាហ៍ដំបូង

ដោយ៖ សិលា
ប្រភព៖ Vreview

Tags: reason Apple stopped production iPhone 5 iPhone 5c hightech