មានព័ត៌មានពីរផ្សេងគ្នា ពីខាងប្រទេសចិន ទើបតែបង្ហោះឡើងនូវរូបភាពពីរសន្លឹក ដែលត្រូវ
បានគេចាត់ទុកថាជា iPhone តំលៃថោក ដែល Apple ជិតធ្វើការបង្ហាញខ្លួន។ រូបភាពពីរសន្លឹក
ដែលទើបតែបែកធ្លាយនេះ បានធ្វើឲ្យព័ត៌មានជាច្រើនសន្មតថា វាពិតជា iPhone តំលៃថោក
ហើយកំពុងត្រូវបាន Apple និងដៃគូសហការផលិត ពិសោធសាកល្បង។
រូបភាពជាក់ស្តែងពីរនេះបានឲ្យឃើញថា iPhone តំលៃថោកមានការរចនាម៉ូតស្រដៀងទៅនឹង
iPhone 3GS នៅពេលដែលផ្ទៃខាងក្រោយ ធ្វើរាងកោង ប៉ុន្តែស៊ុមព័ទ្ធជុំវិញ រាបស្មើ និងក្រាស់
ជាង។ សំបករបស់វា ធ្វើពីជ័រ ភ្លឺរលោង រីឯស៊ុមព័ទ្ធជុំវិញស្មាតហ្វូន ដូចជាធ្វើពីលោហធាតុ។
តាមរយះរូបភាពនេះដែរបានឲ្យឃើញថា iPhone តំលៃថោក បំពាក់នូវរន្ធ Connector Lightning,
Speaker ខាងក្រៅ និងរន្ធដោតកាស ស្ថិតនៅផ្នែកក្រោមដូចនឹង iPhone 5 ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VE