កាលពីម្សិលមិញនេះ លោក Pep Guardiola ដែលជាគ្រូ របស់ក្រុម Bayern Munich ពីក្របខណ្ឌអាលឺម៉ង់ Bundesliga នោះបានបញ្ចេញ សំដីអួត យ៉ាងច្រើនដោយថា ក្រុមខ្លួន និងកំទេច Manchester United ទាំង ក្នុងនិងក្រៅ ទឹកដី ។ តែឥលូវលទ្ធផល ចេញមកហើយ វាមិនដូចអ្វី ដែល Pep បានគិតទុកឡើយ ។
នៅទឹកដី Old Trafford ក្រុម Manchester United បានស្វាគមន៍ Bayern Munich យ៉ាងល្អ ដោយនៅក្នុង តង់ទី១ Manu លេងបែបទប់ ខ្លះសម្រុកខ្លះ ដែលធ្វើអោយ Bayern Munich ភ្លាត់ស្នៀត អោយកីឡាករ Vidic ស៊ុតបាន មួយគ្រាប់មុន អោយម្ចាស់ផ្ទះ Manchester United នាំមុខនៅនាទីទី ៥៨ ក្នុងតង់ទី ២ ។ ចាប់ពីពេល នោះមក ក្រុម Bayern Munich ចាំផ្តើមលេង ធម៌ក្តៅដែល ក្នុងនាទីទី ៦១ Bastian ទទួលបានកាតលឿងមួយ ហើយនៅនាទីទី ៦៧ ក៏ស៊ុតតាមស្មើរ បានមួយគ្រាប់វិញ ។ មកដល់នាទីទី ៨២ និង ៨៩ កីឡាករ ២ រូបទៀតរបស់ Bayern ក៏ទទួលបាន កាតលឿងផងដែរ តែនៅជិតចប់តង់ នាទីទី ៩០ទៅ ហើយស្រាប់តែ Bastian ទៅប៉ះជាមួយ Rooney ធ្វើអោយ អជ្ញារកណ្តាល ពិន័យកាតលឿងទី ២ ស្មើកាតក្រហម បណ្តេញចេញ ពីការប្រកួត ។ ចប់ការប្រកួត Manchester United ការពារបានស្មើ ១ ទល់ ១ ជាមួយនិង Bayern Munich ។
ដោយ ៖ កុសល
ប្រភព ៖ youtube,livescore