CamNews

សុខភាព 

កំពូលវិធីងាយៗ ព្យាបាលកំចាត់មុន បានឆាប់រហ័ស រយៈពេល ៥នាទី

មុខកើតមុន គឺជាបញ្ហាដ៏ចំបងសំរាប់មនុស្សគ្រប់រូប ទំាង ស្រ្តី និង បុរស ​ហើយបញ្ហាទាំងនេះ
គឺបណ្តាលមកពី កោសិកាស្បែកងាប់ និង សារធាតុប្រេង (ខ្លាញ់)  នៅលើផ្ទៃមុខច្រើន  ដែល
បង្កឱ្យកើតមានមុន។ ខាងក្រោមនេះ គឺវិធីងាយៗ មួយចំនួនសំរាប់វិធីព្យាបាលមុនក្បាលខ្មៅ
ក្នុងរយៈពេលខ្លី។

១/ ខ្លឹមស៖ គឺជាប្រភេទអាហារម្យ៉ាង  ដែលអាចប្រឆាំងនឹងមេរោគ ការដុះផ្សិត និង សម្លាប់
មេរោគ និង មានផ្ទុកនូវសារធាតុ  antioxidant ដែលមានតួនាទី ព្យាបាល ស្បែកមុខ កើតមុន
បានឆាប់រហ័ស។ ជាពិសេស នៅក្នុងខ្លឹមស មានសារធាតុ ស្ពានធ័រ  ដែលដើរតួរ ជាភ្នាក់ងារ
ដ៏សំខាន់មួយដែរ ក្នុងការជួយកំចាត់មុន បានក្នុងរយៈពេលដ៏ខ្លី។ 

វិធីព្យាបាល៖

​យកខ្លឹមស ពីរក្លែប បកសំបកឱ្យស្អាត រួចយកមកដុសនៅលើស្បែកមុខ កន្លែងកើតមុន ទុក
រយៈពេល ៥នាទី មុនពេលសំអាតស្បែកមុខ  ជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ព្យាបាលបែបនេះ
ឱ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត ការទទួលខ្លឹមស ឆៅមួយក្លែម ជារាល់ថ្ងៃ
ក៏អាចជួយ   ឱ្យឈាមរបស់អ្នក   រត់បានស្រួលផងដែរ។ ប៉ុន្តែ សូមកុំទទួលទាន  ច្រើនពេក
ព្រោះវាអាចធ្វើឱ្យពោះវៀនរបស់អ្នកឡើងក្តៅ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-កំពូលវិធីពីរយ៉ាង ព្យាបាលបំបាត់ស្នាមផ្លែ និង ស្លាកស្នាម ដោយធម្មជាតិ
-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies

 


Tags: Lifestyle Health How to Get Rid of Pimples Fast