CamNews

បច្ចេកវិទ្យា 

ចម្លែកៗ ជាមួយនឹងស្រោម ទូរស័ព្ទដៃស្មាតហ្វូន iPhone បែបម្ហូបជប៉ុន

បច្ចេកវិទ្យា​ ៖ ជាការពិត នាប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលទូរស័ព្ទដៃស្មាតហ្វូនមានការ
អភិវឌ្ឍន៍គួរអោយកត់សំគាល់​   ខណៈពេលដែលស្រោមទូរស័ព្ទដៃស្មាតហ្វូនទាំងនោះវិញ​ ក៏
ត្រូវបានផលិតឡើងអោយទាន់សម័យកាល  និងប្លែកៗ ស្របទៅតាមតំរូវការទីផ្សារផងដែរ។

ដោយឡែក  នាពេលនេះ បើយើងងាកក្រឡេកទៅមើលអត្ថបទ ដែលបានចេញផ្សាយដោយ
ទំព័រសារព័ត៌មានបរទេស askalexia នោះយើងនឹងបានឃើញស្រោមទូរស័ព្ទដៃស្មាតហ្វូនប្លែក
ៗ   ដែលមើលទៅដូចជាមុខម្ហូបជប៉ុនបេះបិទ  តែតាមពិតទៅវាមិនមែននោះទេ  វាគ្រាន់តែជា
គំនិតច្នៃប្រឌិតមួយប្លែកតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត  របាយការណ៍ដដែលនេះ   បានបន្ថែមថា  ស្រោមទូរស័ព្ទដៃទាំងនោះ
ត្រូវនឹងទូរស័ព្ទរួមមានដូចជា iPhone 3G , iPhone 3GS  និង  iPhone 4 ជាដើម ដែលនៅក្នុង
នោះ វានីមួយៗ មានតម្លៃប្រមាណជាង ៤០ ដុល្លារ  ហើយលោកអ្នកក៏អាចរកជាវវាបានតាម
រយៈប្រព័ន្ធអ៊ីនធើណេតបានផងដែរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ askalexia


Tags: international news strange entertainment hightect