CamNews

ទូរស័ព្ទ 

Samsung Galaxy Mega 2 អេក្រង់ ៦ inch តម្លៃ ៤០០​ដុល្លារ បង្ហាញខ្លួននៅថៃ

Galaxy Mega 2 បង្ហាញខ្លួនជាផ្លូវការ នៅលើគេហទំព័ររបស់ Samsung នៅ ម៉ាឡេស៊ី និងថៃ ថ្វី
បើតម្លៃផ្លូវការរបស់វា មិនទាន់ត្រូវបានគេឱ្យដឹង ប៉ុន្ដែ ពលរដ្ឋនៅក្នុងប្រទេសទាំងពីរនេះ ក៏អាច
បញ្ជាទិញ Galaxy Mega 2 ចាប់តាំងពីខែសីហា ក្នុងតម្លៃប្រហែល ៤០០ដុល្លារអាមេរិក ឬទាប
ជាងនេះ។

ស្មាតហ្វូន Galaxy Mega 2 ត្រូវបានគេមើលឃើញថា ជា ហ្វាប្លេត ថ្មី មកជំនួស Galaxy Mega
6.3 និង Mega 5.8


Samsung Galaxy Mega 2 បំពាក់អេក្រង់ 6 inch មានរីសូលូសឹន HD (1280x720 pixel)។ Galaxy
Mega 2 ហាក់ដូចត្រូវបាន Samsung អភិវឌ្ឍច្រើនជាង “រាមច្បង” របស់វា។ Galaxy Mega 2 មាន
ទំហំ 163,6x84,9x8,6 មម។

Galaxy Mega 2 ប្រើប្រាស់ប្រូសេសឺរ 4-core កម្រិត 1,5 GHz រួមនឹង RAM 1,5 GB ។ ក្រៅពីនេះ
Galaxy Mega 2 ក៏មានកាមេរ៉ាក្រោយ 8 MP មានភ្លើង ហ្វ្លាស LED អាចថតវីដេអូ 1080 pixel និង
មានកាមេរ៉ាមុខ  2,1 MP ។ ស្មាតហ្វូននេះ ដំណើរការដោយប្រព័ទ្ធប្រតិបត្តិ Android 4.4 KitKat,
មានបណ្ដា 4G LTE, អង្គចងចាំក្នុង 16 GB ។ មុខងារលេចធ្លោរបស់ ហ្វាប្លេត នេះ គឺមុខងារសំ
ចៃថាមពលថ្ម និងបច្ចេកវិទ្យាថាច់ស្គ្រីន ដែលអាចប្រើដោយដៃម្ខាងបាន។

បច្ចុប្បន្ននេះ Galaxy Mega 2 ត្រូវបាន  Samsung បញ្ចេញលក់ នៅក្នុងទៅផ្សារថៃ និងម៉ាឡេស៊ី
ប៉ុណ្ណោះ។ តាមគម្រោង  រយៈពេលដ៏ខ្លីខាងមុខ Galaxy Mega 2 ​ នឹងមានវត្តមាននៅក្នុងបណ្ដា
ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Galaxy Mega 2 Thailand Malaysia