ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ទើបតែបង្ហាញតារាង មហាសេដ្ឋីប្រចាំឆ្នាំរបស់ខ្លួន ជាមួយនឹងកំពូលអ្នកមាន ជាងគេនៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០១៤។
យោងតាមតារាងដែលបានបង្ហាញ លោក Bill Gates បានក្លាយជាមហាសេដ្ឋី ដែលមានជាងគេបំផុត ប៉ុន្តែនៅពេលនេះ
យើងសូមលើក យកមហាសេដ្ឋីទាំង ១០រូប នៅក្នុងពិភពបច្ចេកវិទ្យាប៉ុណ្ណោះ៖
១. លោក Bill Gates សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Microsoft ដោយក្នុងឆ្នាំ ២០១៤ នេះលោកមានលុយប្រមាណ ៧៦ពាន់លានដុល្លារអាមេរិក។
២. លោក Larry Ellison សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Oracle ដោយនៅក្នុងឆ្នាំ ២០១៤ នេះលោកមានលុយប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក។
៣. លោក Larry Page សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Google ដោយនៅក្នុងឆ្នាំ ២០១៤ នេះ លោកមានលុយប្រមាណ ៣២,៣ពាន់លានដុល្លារអាមេរិក។
៤. លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon ដោយនៅក្នុងឆ្នាំ ២០១៤ នេះលោកមានលុយប្រមាណ ៣២ពាន់លានដុល្លារអាមេរិក។
៥. លោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google ដោយនៅក្នុងឆ្នាំ ២០១៤ នេះលោកមានលុយប្រមាណ ៣១,៨ពាន់លានដុល្លារអាមេរិក។
៦. លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook ដោយនៅក្នុងឆ្នាំ ២០១៤ នេះ លោកមានលុយប្រមាណ ២៨,៥ពាន់លាន ដុល្លារអាមេរិក។
៧. លោក Steve Ballber អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft កាលបានប្រកាសចូលនិវត្តន៍កាលពីថ្មីៗនេះ សម្រាប់ឆ្នាំ ២០១៤ នេះ លោកមានលុយប្រមាណ ១៩,៣ពាន់លានដុល្លារអាមេរិក។
៨.លោក Michael Dell ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតកុំព្យូទ័រ Dell ដោយនៅក្នុងឆ្នាំ ២០១៤ នេះ លោកមានលុយប្រមាណ ១៧,៥ពាន់លានដុល្លារអាមេរិក។
៩. លោក Paul Allen សហស្ថាបនិកក្រុមហ៊ុន Microsoft ដោយនៅក្នុងឆ្នាំ ២០១៤ នេះ លោកមានលុយប្រមាណជា ១៥,៩ពាន់លានដុល្លារអាមេរិក។
១០. លោក Azim Premji ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា Wipro Limited ដោយនៅក្នុងឆ្នាំ ២០១៤ នេះ លោកមានលុយប្រមាណ ១៥,៣ពាន់លានដុល្លារអាមេរិក៕