បើនិយាយពីពាក្យចចាមអារាមដែលធ្លាប់តែនិយាយតៗគ្នាថា Facebook និងចេញលក់
នូវទូរស័ព្ទ Smartphone របស់ខ្លួន តើវាជាការជាការពិតឬយ៉ាងណា? ទោះជាយ៉ាងណា
ក៏ដោយប្រភពព័ត៌មាននៅមិនទាន់ច្បាស់នៅឡើយទេថា Facebook នឹងមាន Smartphone
របស់ខ្លួនឬក៏អត់។ ទន្ទឹមនិងនេះដែរក្រុមហ៊ុនក៏កំពុងតែដំណើរការទាក់ទងនិង Smartphone
របស់ខ្លួន ដោយក្រុមហ៊ុនបានជ្រើសរើសវិស្វករជំនាញ Hardware មកធ្វើការនូវក្នុងវិស័យ
នេះនាប៉ុន្មានឆ្នាំចុងក្រោយ។
លើសពីនេះទៅទៀត គំរូទូរស័ព្ទមួយត្រូវបានគេដាក់បង្ហាញនៅលើគេហទំព័រ Yanko design
ដែលត្រូវបានរចនាឡើងដោយ Michal Bonikowski ព្រមទាំងបញ្ជាក់ថាជារូបរាង Smartphone
របស់ Facebook ត្រៀមចេញលក់នាពេលខាងមុខ។ សម្បកខាងក្រៅ Smartphone នេះមានពន្លឺ
ភ្លឺរលោងដែលរំលេចដោយអក្សរ Facebook ពណ៌ខៀវ ហើយមានអេក្រង់ទំហំ 4.2 អ៊ីញ។ មិន
ត្រឹមតែប៉ុណ្ណោះទូរស័ព្ទមួយនេះ មានកាមេរ៉ាខាងមុខ 5 megapixel ហើយចំណែកឯកាមេរ៉ាខាង
ក្រោយវិញគឺ 8 megapixel បន្ថែមពីនេះ Michal Bonikowski ក៏បានបង្ហាញពីឆ្នាំងសាកថាមពលផង
ដែរ ដែលត្រូវបានរចនាឡើងយ៉ាងសាកសមសម្រាប់ Smartphone ក្នុងសម័យបច្ចុប្បន្ន។
បើតាមរបាយការណ៏បានអោយដឹងថា Facebook បានធ្វើការទៅលើ Smartphone តាំងពីឆ្នាំ
២០១០។ ស្របពេលនោះដែរ យោងតាមរបាយការណ៏ AllThingsD ផ្សេងមួយទៀតក៏បានអោយ
ដឹងថា Facebook និង ក្រុមហ៊ុន HTC បានកំពុងធ្វើការជាមួយគ្នាក្នុងការធ្វើឡើងនូវ Smartphone
របស់ខ្លួនដែលនឹងអោយឈ្មោះថា "Buffy" ។ បើនិយាយពីអ្នកជំនាញវិស្វករ Hardware វិញត្រូវ
បានគេអ្នកដែលមានជំនាញខ្ពស់ទាក់ទងទៅនឹងបច្ចេកវិទ្យាទូរស័ព្ទ នេះបើយោងតាម The York
Times ។ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះ ព្យាយាមអភិវឌ្ឍន៏នូវ Smartphone របស់
ខ្លួនដើម្បីធ្វើការប្រកួតប្រជែងនាពេលអនាគត។ ហើយក៏មានភាពជឿជាក់ផងដែរថា "Buffy" និង
ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូទាំងសកលលោក ដូចទៅនិង Smartphone ដទៃ
ទៀតផងដែរ៕
ដោយ ៖ មង្គល
ប្រភព ៖ mashable