CamNews

កីឡាអន្តរជាតិ 

Man City ប្រឈម​នឹង​ការ​ហាល​អាវ​ពី Champions ក្រោយ​មិន​អាច​ធ្វើ​ស៊ី Real យប់​មិញ​បាន (Video Inside)

(ក្រុងមែនឆេស្ទើ)៖ ក្រុមមេឃខៀវ Manchester City របស់អង់គ្លេស កំពុងតែឈានដល់មាត់ជ្រោះហើយ ក្រោយពេល លេងមិនឈ្នះ Real Madrid ដោយរក្សាលទ្ធផលស្មើ ០-០ យប់មិញនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃ UEFA Champions League ។

នេះជាសញ្ញាដ៏អាក្រក់មួយសម្រាប់គ្រូបង្វឹក Manuel Pellegrini និង Kevin de Bruyne រួមជាមួយ Sergio Aguero មិនអាចបំបែកពងមាន់អ្នកចាំទី Kaylor Navas របស់ក្រុម Real Madrid នៅកីឡដ្ឋាន Etihad បានយប់មិញនេះ មុនធ្វើដំណើរទៅទឹកដីក្រុមស្តេចសនៃប្រទេសអេស្ប៉ាញនារាត្រីថ្ងៃទី៥ ខែឧសភាខាងមុខ ដើម្បីបញ្ចប់ជើងទី២ ។

១ប្រកួតយប់នេះដែរ គឺក្រុមម្ចាស់ផ្ទះ Atletico Madrid របស់អេស្ប៉ាញ ស្វាគមន៍ក្រុមភ្ញៀវមកពីអាល្លឺម៉ង់ខ្លារខិន Bayern Munich ដែលជាក្រុមទើបតែបានទម្លាក់ក្រុម Benfica របស់ព័រទុយហ្គាល់ក្នុងវគ្គ៨ក្រុម គ្រាដែល At. Madrid បានទម្លាក់ក្រុមការពារតំណែងជើងឯក FC Barcelona គួរឲ្យភ្ញាក់ផ្អើល ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man City