តើអ្នកក្រោកពីដំណេកមក មានអាម្មរណ៍ថា ខ្លួនដូចជាធាត់ មិនអាចស្លៀក ខោខៅប៊ូវ ដែលមាន
រាងតូច (ស្លីម) មិនបានមែនទេ? ភាពស្រស់ស្អាតរបស់ស្រ្តីគ្រប់រូបគឺមិនមែនផ្តោតទៅលើសម្រស់
តែមួយផ្នែកនោះទេ គឺអាស្រ័យទៅលើកត្តា ជាច្រើនយ៉ាង ដូចជា៖ ស្បែកសម៉ដ្ឋ រលោង ដងខ្លួន
ស្អាត ការតុបតែងខ្លួន និង ការស្លៀកពាក់ជាដើម។ល។ ប៉ុន្តែ ប្រសិនបើអ្នក មានផ្នែកណាមួយ
ដែលល្អប្រសើរហើយ សូមថែរក្សាវា ឱ្យបានល្អ នោះទើបភាពស្រស់ស្អាត របស់អ្នកមិនចេះបាត់
បង់។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដ៏ប្រសិទ្ធិភាពមួយចំនួន ជួយឱ្យអ្នក មានសុខភាពល្អ
និង សម្រកទម្ងន់ បានឆាប់រហ័ស។
១/ ទឹកសណ្តែក៖ គឺជាប្រភេទអាហារ ទីមួយដ៏ល្អបំផុត នៅក្នុងបញ្ជីអាហារ ដែលសម្បូរដោយ
ប្រូតេអ៊ីន និងមានតួនាទីយ៉ាងសំខាន់ ក្នុងការរំលាយអាហារ។ ការទទួលទាន ទឹកសណ្តែកបាន
ទៀងទាត់ នឹងជួយប្រព័ន្ធរំលាយអាហាររបស់អ្នក ឱ្យរំលាយអាហារបានស្រួល និង ជាពិសេស
ធ្វើឱ្យអ្នកសម្រកទម្ងន់បានយ៉ាងលឿន ដោយសារតែ ក្នុងទឹកសណ្តែក មានសារធាតុ ដែលអាច
ជួយដុតរំលាយសារធាតុខ្លាញ់ បានឆាប់រហ័ស។
២/ ផ្លែក្រូច៖ ទឹកក្រូចក៏ជាប្រភេទ ទឹកផ្លែឈើធម្មជាតិមួយម្យ៉ាង ដែលអាចជួយសម្រកទម្ងន់
ពីព្រោះ នៅក្នុងទឹកក្រូច មានផ្ទុកនូវ សារធាតុសរសៃជាច្រើន និង វិតាមីន C ជួយឱ្យមានកំលំាង
ខ្លាំងខ្លា។ ទទួលទានផ្លែក្រូចមួយ ជារៀងរាល់ថ្ងៃផ្តល់ នូវសារជាតិសរសៃច្រើន ចំណែកទទួល
ទានទឹកក្រូចធម្មជាតិសុទ្ធ មួយកែវ នៅពេលព្រឹក អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងជួយ
អ្នកឱ្យទទួលទានអាហារតិច ពេញមួយថ្ងៃ៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធី ពីរយ៉ាង ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស
-វិធីងាយៗ ពីរយ៉ាង កំចាត់ស្បែកក្បាលមានអង្គែ និង របកស្បែកក្បាល ក្នុងរយៈពេល ៣០នាទី
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies