ក្បាលជង្គង់ខ្មៅ ពិតជាបញ្ហាមួយដ៏ចម្បង សំរាប់អ្នកដែលមានស្បែកខ្លួន និង ស្បែកមុខសស្អាត
ភ្លឺរលោង។ ពិសេស នៅពេលដែលអ្នកស្លៀកខោខ្លី ពិតជាពិបាកមើលណាស់ ព្រោះកន្លែងខ្មៅ
ពីរ នៅលើក្បាលជង្គង់ ដែលធ្វើឱ្យបាត់បង់នូវភាពស្រស់ស្អាត និង ការទាក់ទាញរបស់អ្នក។ តើ
ជួបនឹងបញ្ហាបែបនេះ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយមួយចំនួន អាចជួយឱ្យស្បែក
ត្រង់ក្បាលជង្គង់របស់អ្នកសស្អាត ភ្លឺរលោង បានយ៉ាងឆាប់រហ័ស។
១/ យកទឹកក្រូចឆ្មារ លាបនៅត្រង់កន្លែងខ្មៅលើក្បាលជង្គង់ ២ដង ក្នុង ១ថ្ងៃ។ អ្នកអាចជ្រលក់
ក្រណាត់ ឬ សំឡី ទៅក្នុងទឹកក្រូឆ្មារ លាបនៅលើជង្គង់ ទុករយៈពេល ១៥ ទៅ ២០នាទី បន្ទាប់
មក លាងសំអាតទឹកចេញ។ ម្យ៉ាងវិញទៀត អ្នកក៏អាច យកសាច់ក្រូឆ្មារដុសខាត់នៅលើក្បាល
ដោយផ្ទាល់បានផងដែរ ទុករយៈពេល ៤ ទៅ៥នាទី។ ប៉ុន្តែ មុននឹងដុសខាត់ ត្រូវប្រើក្រែមលាប
ស្បែកនៅពេលយប់ (ឡេ) លាបនៅលើ ក្បាលជង្គង់មុនសិន ដើម្បីកុំឱ្យស្បែកស្ងួត ព្រោះទឹក
ក្រូឆ្មារនឹងធ្វើឱ្យស្បែកស្ងួត និង ធ្វើឱ្យស្បែកក្បាលជង្គង់របស់អ្នកសភ្លឺរលោង បានឆាប់រហ័ស។
ចំណាំ៖ ប្រើកែ្រម (ឡេ) លាបស្បែកហើយ សូមកុំប្រញាប់លាបទឹកក្រូចឆ្មារ លើក្បាលជង្គង់
លឿនពេក មុន និង ក្រោយ លាបទឹកក្រូចឆ្មារ។
២/ លាបប្រេងដូង នៅលើកួយដៃ (កែងដៃ) និងក្បាលជង្គង់ រួចម៉ាស្សា រយៈពេល ៥ ទៅ៨នាទី
បន្ទាប់មក លាងសំអាតទឹកចេញ។ វិធីមួយទៀត អ្នកអាច លាយប្រេងដូង ជាមួយទឹកក្រូឆ្មារ
២ ទៅ ៣ ដំណក់ លាបនៅលើកួយដៃ និង ក្បាលជង្គង់ នឹងធ្វើឱ្យស្បែកសភ្លឺរលោង៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-កំពូលអាហារ ៦យ៉ាង ធ្វើឱ្យបុរសខ្លាំងក្លា
-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-អាហារពីរយ៉ាង ធ្វើឱ្យបុរស និង ស្រ្តី ខ្លាំង ប្រយុទ្ធបានយូរ
-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)
ដោយ៖ វណ្ណៈ
ប្រភព៖ boldsky