នៅពេលជិះកង់ ឬម៉ូតូ តើអ្នកធុញទ្រាន់នឹងការពាក់មួកការពារសុវត្ថិភាព ដែលធ្វើឲ្យបាត់
បង់សម្រស់សក់នោះទេ? ដើម្បីឆ្លើយតបនឹងបញ្ហានេះ អ្នកច្នៃម៉ូដជនជាតិស៊ុយអែតពីរនាក់
បាន បង្កើតនូវផលិតផលថ្មី នោះគឺមួកសុវត្ថិភាពបំបាំងកាយ ដែលវាមានទ្រង់ទ្រាយជា
កអាវ ហើយរុញបំផុសពោងខ្យល់ចេញមកក្រៅ តែក្នុងករណីមានគ្រោះថ្នាក់តែប៉ុណ្ណោះ ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា មួកសុវត្ថិភាពបំបាំងកាយនេះត្រូវបាន
គេឲ្យឈ្មោះថា Hovding ។ ក្រៅពីផ្ដល់ឲ្យអ្នកពាក់នូវភាពទំនើបទាន់សម័យ វាក៏អាចការពារសុវត្តិ
ភាពក្បាលរបស់លោកអ្នកផងដែរ។
បច្ចេកវិទ្យាផលិតមួកសុវត្ថិភាពបំបាំងកាយនេះ គឺ យកលំនាំតាមពោងសុវត្ថិភាពនានា ដែលបំពាក់
នៅក្នុងរថយន្ត។ មួកសុវត្ថិភាពនឹងលាក់ខ្លួនក្នុងកអាវរហូត លុះត្រាតែក្នុងករណីមានគ្រោះថ្នាក់ ដួល
ឬ ប៉ះពារផ្សេងៗ ទើបវាគ្រលាស់ខ្លួនចេញពីក្នុងកអាវ ហើយស្រូបខ្យល់បំពេញតួពោងដោយស្វ័យ
ប្រវត្តិ។
ការបញ្ចេញពោងសុវត្ថិភាពការពារក្បាលនេះ គឺត្រូវបានបញ្ជាដោយ ប្រព័ន្ធ sensors វិភាគចលនា
គ្រោះថ្នាក់។ ក្រៅពីនេះ មួកសុវត្ថិភាពតម្លៃ៦០០ដុល្លារអាមេរិកនេះក៏មានបំពាក់ដោយប្រព័ន្ធថតខ្សែ
អាត់ ឬ black box ដែលអាចផ្ដិតរូបភាពហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅរយៈពេល ១០ វិនាទី
ចុងក្រោយផងដែរ ។ អ្នកច្នៃម៉ូដក៏បានស្នើ ឲ្យអ្នកប្រើប្រាស់ផ្ញើខ្សែអាត់នោះត្រឡប់មកវិញ ដើម្បី
តាមដានពីផលិតផលរបស់ខ្លួន ដើម្បីស្វែងរកចំណុចខ្វះខាតនិងធ្វើការអភិវឌ្ឍន៍កែកុនមួកសុវត្ថិភាព
បំបាំងកាយនេះឡើងវិញ៕
ដោយ ៖ ពិសី
ប្រភព ៖ wired