CamNews

ទូរស័ព្ទ 

iPhone 8 នឹងមានរូបរាងផ្សេង ព្រោះអ្នករចនា មិនមែនជា Jony Ive?

ស្ទើរតែទាំងអស់នៃផលិតផលរបស់ Apple គឺសុទ្ធតែត្រូវឆ្លងកាត់បាតដៃរបស់កំពូលអ្នករចនា
Jony Ive ប៉ុន្តែ ព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា ជាមួយនឹង iPhone 8 លោក Jony Ive នឹងលែង
រចនាដោយផ្ទាល់ទៀតហើយ។

នៅក្នុងកម្មវិធី Talk Show ដែលដឹកនាំដោយ John Gruber ហើយភ្ញៀវដែលបានអញ្ជើញមកចូល
រួមគឺ Jason Snell ជាស្ថាបនិករបស់ក្រុមហ៊ុន SixColors ក៏បាននិយាយដល់ Jony Ive និងមុខ
ងារជាអ្នករចនារបស់លោកក្នុងក្រុមហ៊ុន Apple ។

Jason Snell បានឱ្យដឹងថា លោកបានឮគេនិយាយអំពីការដែលលោក Jony Ive បច្ចុប្បន្ន មិន
បានចូលរួមក្នុងផ្នែករចនាផ្នែករឹងរបស់ឧបករណ៍នានាសម្រាប់ Apple ។ ប៉ុន្តែ Jony Ive កំពុងតែ
ផ្ដោតអារម្មណ៍ទៅលើការប្រឹក្សាយោបល់អំពីការសាងសង់ការិយាល័យកណ្ដាលដែលមានរូប
រាងដូច UFO របស់ Apple ។

បើសិនអ្វីដែលបាននិយាយខាងលើជាការពិត នោះ Jony Ive នឹងលែងមានតួនាទីក្នុងការរចនា
រូបរាងរបស់ iPhone 8 ទៀតហើយ។ តាមគម្រោង iPhone 8 នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ដោយ
វាមានរូបរាងថ្មីទាំងស្រុង និងប្រើអេក្រង់ OLED មិនមានគែម។

មនុស្សជាច្រើនក៏បានយល់ឃើញថា ការដែលថ្មីៗនេះ Apple បានបញ្ចេញសៀវភៅដែលមាន
ឈ្មោះថា "Designed by Apple in California" ក៏ជាផ្នែកមួយនៃការគូសបញ្ជាក់ទៅលើរយៈពេល
២០ឆ្នាំនៃការធ្វើការឱ្យ Apple របស់ Jony Ive ផងដែរ។ យ៉ាងនេះក្ដី Apple មិនទាន់បានបញ្ចេញ
មតិជាផ្លូវការណាមួយទាក់ទឹននឹងព័ត៌មាននេះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ appleinsider


Tags: iPhone 8 Jony Ive