កំណែមួយក្នុងចំណោម iPhone ទាំងបីកំណែក្នុងឆ្នាំ ២០១៧ នឹងប្រើអេក្រង់ OLED ហើយរូបរាង
របស់វានឹងខុសពី iPhone បច្ចុប្បន្នទាំងស្រុង ប៉ុន្តែ វាត្រូវបានផលិតក្នុងចំនួនមានកំណត់។
យោងតាមទំព័រ Wall Street Journal ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ iPhone បីកំណែក្នុងឆ្នាំ
ក្រោយ ក្នុងនោះ ពីរកំណែ នឹងមានឈ្មោះថា iPhone 7s និង iPhone 7s Plus។ iPhone 7s នឹង
មានគ្រឿងម៉ាស៊ីនប្រភេទខ្លាំង ដូចទៅនឹងម៉ូដែលស៊េរី “S” កន្លងមក និងបំពាក់អេក្រង់ប្រភេទ
LCD។
iPhone 8 នឹងមានរូបរាងថ្មីទាំងស្រុង?
Apple នឹងនៅតែរំលឹកខួប១០ឆ្នាំនៃថ្ងៃកំណើតរបស់ iPhone ដោយការបញ្ចេញកំពូលផលិតផល
ដែលប្រើអេក្រង់ OLED ហើយប៊ូតុង Home ស្រមោល ជាមួយនឹងសេនសឺរស្កេនក្រយៅដៃ និង
3D Touch ត្រូវបានបំពាក់នៅលើអេក្រង់។ល។ ប៉ុន្តែ កំណែនេះ ដែលអាចនឹងមានឈ្មោះថា
iPhone 8 នេះ នឹងត្រូវបានផលិតក្នុងចំនួនមានកំណត់ ពោលគឺមិនមានបរិមាណច្រើនដូចទៅ
នឹង iPhone 7s និង iPhone 7s Plus។
ក្រៅពីនេះ ប្រភពព័ត៌មានក៏បានឱ្យដឹងថា អេក្រង់ OLED នឹងមានវត្តមានទូលំទូលាយនៅលើ
iPhone ចាប់ពីឆ្នាំ ២០១៨៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ gsmarena