CamNews

តារា 

បន្ទាប់ពីឈ្នះ FA Cup រួចមក Arsene Wenger ត្រៀមចុះកុងត្រាថ្មីជាមួយ Arsenal ហើយ

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន Arsenal បានបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានពានរង្វាន់ FA Cup បំបែក គ្រោះអាក្រក់ក្នុងរយៈពេល ៩ ឆ្នាំដោយ មិនបានឈ្នះអ្វីសោះ ។ Arsenal ឈ្នះលើក្រុម Hull City ក្នុងលទ្ធផល ៣ ទល់ ២ ។



ជាមួយនិង ការឈ្នះពានរង្វាន់ FA Cup នេះក្រុម Arsenal មានទឺកមាត់លេប ថែមទៀតហើយ មិន ត្រឹមតែប៉ុណ្ណោះ មានទំនុកចិត្តលើ លោកគ្រូសញ្ជាតិបារាំង Arsene Wenger ទៀត ។ Arsenal និង Wenger បានចចារ តំលៃកុងត្រាថ្មី រួចរាល់ហើយ ដោយក្នុងកុងត្រាថ្មី នឹងមានរយៈពេល ៣ ឆ្នាំ ហើយក្នុងមួយឆ្នាំ មានតំលៃ ៨ លានផោនសំរាប់ Arsene Wenger ដើម្បីដឹកនាំ Arsenal ជាបន្ត ។



បើតាមប្រភព ព័ត៌មានបាន អោយដឹងថា ការចុះកុងត្រា ជាផ្លូវការ នឹងធ្វើឡើងក្នុង រយៈពេល ៧២ ម៉ោងខាងមុខនេះ ព្រោះថា Arsene Wenger ត្រូវការពេល រៀបចំកីឡាករ ហើយនឹងត្រូវ ចាកចេញ ទៅប្រទេស ប្រេស៊ីលនៅថ្ងៃទី ១០ មិថុនា ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: football manager arsene wenger arsenal premier league