មិនត្រឹមតែបំពេញភារកិច្ចជាអ្នកទប់ទល់ទឹក និងធូលី ប៉ុណ្ណោះទេ Xperia Z2 ថែមទាំងបង្ហាញ
នូវភាពខ្លាំងរបស់ខ្លួន នៅក្នុងទឹកកកទៀតផង។
Sony Xperia Z2 គឺជាស្មាតហ្វូនល្អបំផុតមួយ នាពេលបច្ចុប្បន្ន ជាមួយនឹងរចនាបទប្រណិត
រឹងមាំ គ្រឿងម៉ាស៊ីនលំដាប់កំពូល និងត្រូវបានបំពាក់បច្ចេកវិទ្យា ទប់ទល់ទឹក និងធូលី ទៅ
តាមស្ដង់ដា IP58 មានន័យថា វាអាចត្រាំទឹក ជម្រៅ ១ម៉ែត្រ ក្នុងរយៈពេល ៣០នាទី។
ក្នុងបណ្ដាសកម្មភាពសាកល្បងថ្មីៗនេះ Xperia Z2 សុទ្ធតែបានបង្ហាញភាពខ្លាំងរបស់ខ្លួន
ជាងអ្វីដែលក្រុមហ៊ុនអះអាង។ ដូច្នេះ នៅក្នុងការធ្វើតេសលើកនេះ ទំព័រ Nixanbai របស់
ប៊ុលហ្គារី បានសម្រេចចិត្ត “ធ្វើបាប” Xperia Z2 ខ្លាំងជាងការសាកល្បងនានា ដោយការ
បង្កកក្នុងទឹកកក ជាមួយនឹងផ្លែឈើមួយចំនួន ក្នុងរយៈពេលដល់ទៅ ១២ម៉ោង។
ការបង្កកក្នុងទឹកកក រយៈពេលយូរបែបនេះ តើ Xperia Z2 នឹងទៅជាយ៉ាងណា សូមទស្សនា
វីដេអូខាងក្រោម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nixanbai/Youtube