CamNews

ព័ត៌មានអន្តរជាតិ 

កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
apa ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា
នៅឯទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី ២៤ ខែកញ្ញា ម្សិលមិញនេះ កិច្ចប្រ
ជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា នៅក្នុងជំនួបកិច្ចប្រជុំកំពូលមួយនេះ មាន
មេដឹកនាំពិភពលោកជាច្រើនបានមកចូលរួម ដោយនៅក្នុងនោះ អគ្គលេខាធិការអង្គការស
ហប្រជាជាតិ លោក បាន គីមូន ​​​​  ក៏បានផ្តល់ជាកិត្តិយសក្នុងការបើកកិច្ចប្រជុំ  ដោយលោក
បានថ្លែងនូវសុន្ទរកថា​ជាកិច្ចស្វាគមន៍នូវកិច្ចប្រជុំមួយនេះ។

ជាបន្តបន្ទាប់ ក៏មានការថ្លែងសុន្ទកថា    ពីសំណាក់មេដឹកនាំពិភពលោកផងដែរ  ដោយនៅ
ក្នុងនោះរួមមានដូចជា លោកប្រធានាធិបតីប្រទេសប្រេស៊ីល លោក Dilma Rousseff ប្រធា
នាធិបតីសហរដ្ឋអាមេរិក លោក Barack Obama , លោកប្រធានាធិបតីទូរគីលោកAbdullah
Gu លោកប្រធានាធិបតីបារាំងFrancois Hollande ក៏ដូចជាមេដឹកនាំពិភពលោកមួយចំនួន
ផ្សេងទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ   គេក៏ឃើញមានរដ្ឋមន្រ្តីក្រសួងការបរទេស  Azerbaijani  លោក Elmar
Mammadyaro​ ក៏មានវត្តមាននៅក្នុងជំនួបកិច្ចប្រជុំកំពូលលើកនេះផងដែរ។  យ៉ាងណាមិញ
បើនិយាយពីរបៀបវារៈសំខាន់ៗ   ដែលនឹងត្រូវលើកយកមកពិភាក្សានោះ  រួមមានដូចជា ៖
វិបត្តិអាវុធគីមីស៊ីរី វិបត្តិនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់ជាដើម ។ល៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី
- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំ
ណាក់ឃាតករ ចិត្តត្រជាក់

- រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី
- នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ដោយ ៖ រិទ្ធី
ប្រភព ៖ apa


Tags: UN General Assembly New York USA Barack Obama