ក្រុមហ៊ុន Folks របស់ជប៉ុនកំពុងផ្គត់ផ្គង់ផលិតផលដ៏គួរឱ្យចាប់អារម្មណ៍មួយ នោះគឺ “ប៊ិច stylus”
ដែលមានរូបរាងដូចម្រាមដៃ។
អេក្រង់ស្មាតហ្វូន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់មានទំហំធំឡើងៗ ជួយឱ្យអ្នកប្រើប្រាស់ធ្វើការបាន
ល្អ។ប៉ុន្ដែ អ្នកប្រើប្រាស់ ក៏ត្រូវជួបបញ្ហាមិនតិចនោះដែរ នៅពេលអេក្រង់ស្មាតហ្វូន ដែលមានទំហំ
ដល់ទៅ ៥ ឬ ៦អ៊ិន្ឈ៍ ដោយសារមិនងាយនឹងប្រើដោយដៃម្ខាង ហើយម្រាមដៃមេ ដែលអាចលាត
សន្ធឹងពេញអេក្រង់របស់ iPhone 3.5 អ៊ិន្ឈ ក៏មិនអាចគ្រប់គ្រងលើអេក្រង់ធំជាងនេះ ដោយងាយ
ស្រួលនោះដែរ។
ដោយយល់អំពីបញ្ហានេះ Folks (ក្រុមហ៊ុនជប៉ុន) បានអភិវឌ្ឍ “ប៊ិច stylus” មានរូបរាងដូចម្រាមដៃ
មេ សម្រាប់ជួយសម្រួលដល់ការប្រើប្រាស់ស្មាតហ្វូនអេក្រង់ធំ។ ផលិតផលនេះនឹងជួយឱ្យម្រាម
ដៃមេរបស់អ្នក វែងជាងមុន ១៥ម.ម ។
ម្រាមដៃនេះ មានទម្ងន់ត្រឹមតែ ១១ក្រាម ធ្វើអំពីស៊ីលីកូន ហើយត្រូវបានលក់ក្នុងតម្លៃ ប្រហែល ១៥
ដុល្លារអាមេរិក នៅជប៉ុន ដែលជាកន្លែងមួយ ល្បីឈ្មោះខ្លាំង ខាងគំនិតប្លែកៗ និងមានប្រយោជន៍។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena