ផ្កាយដុះកន្ទុយមួយ នឹងហោះចូលទៅក្បែរភពព្រះអង្គារ នៅចុងសប្ដាហ៍ក្រោយ ក្នុងគម្លាតដែល
វាស្ទើរតែប៉ះទង្គិចនឹងភពក្រហមនេះ។
បណ្ដាយានអវកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងនោះក៏មានយាន MAVEN ផង
នោះ ទើបត្រូវបានគេបញ្ជាឱ្យហោះចូលគន្លងគោចររៀងៗខ្លួន ដើម្បីត្រៀម ចាប់យកទិដ្ឋភាពនៃ
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលនឹងកើតនៅក្បែរភពអង្គារ។
គេហទំព័រ Space.com បានឱ្យដឹងថា ផ្កាយដុះកន្ទុយ C/2013 A1 ឬហៅថា Siding Spring នឹង
ហោះមកក្បែរភពអង្គារ ក្នុងរយៈចម្ងាយប្រហែល ១៣៩.៥០០ គីឡូម៉ែត្រ នៅថ្ងៃទី ១៩តុលាខាង
មុខនេះ ពោលគឺវាមានគម្លាតត្រឹមតែ ១/៣ នៃគម្លាតពីព្រះចន្ទ និងផែនដី។ ពេលនោះ ផ្កាយដុះ
កន្ទុយ C/2013 A1 នេះ ត្រូវបានគេព្យាករណ៍ថា នឹងហោះចូលមកកៀកភពអង្គារ ក្នុងល្បឿន
៥៤.៧១៧ម៉ែត្រ/វិនាទី។
NASA បានធ្វើការបង្វែរក្រុមយានអវកាសដែលកំពុងស្ថិតនៅតាមគន្លងគោចររបស់ភពអង្គារ ដើម្បីគេចចេញពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបណ្ដាដុំថ្មខ្ទាតចេញពីផ្កាយដុះកន្ទុយនេះ។
ក្រុមអ្នកជំនាញការ NASA បានហៅព្រឹត្តិការណ៍ខាងលើនេះថា ជា “អំណោយរបស់អវកាស”
ដោយសារថា វាគឺជាឱកាសដ៏កម្រមួយ ដែលអាចឱ្យក្រុមយានអវកាសរបស់ផែនដី ពិនិត្យមើល
និងប្រមូលទិន្នន័យអំពីទំហំ ល្បឿន និងការវិលរបស់ផ្កាយនេះ ក៏ដូចជាសមាសធាតុរបស់វា។
អវកាសចរ John Grunsfeld បានឱ្យដឹងថា ផ្កាយដុះកន្ទុយនេះ មិនធ្លាប់បានហោះចូលខាងក្នុង
ប្រព័ន្ធព្រះអាទិត្យនោះទេ ដូច្នេះ វាអាចនឹងផ្ដល់នូវតម្រុយថ្មី អំពីយុគសម័យដំបូងនៃប្រព័ន្ធព្រះ
អាទិត្យរបស់យើង។
បច្ចុប្បន្ន NASA កំពុងតែអន្ទះសារ រង់ចាំទស្សនានូវទិដ្ឋភាពគ្មានពីរក្នុងលោក នៅពេលផ្កាយដុះ
កន្ទុយ C/2013 A1 ហោះចូលជិតភពព្រះអង្គារ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ space/nasa