CamNews

ទូរស័ព្ទ 

Lenovo Vibe Z2 Pro អេក្រង់ ៦អ៊ិន្ឈ កាមេរ៉ា ១៦MP ប្រើសម្បកលោហធាតុ បង្ហាញខ្លួន ដំណាលគ្នានឹង iPhone 6

ស្មាតហ្វូន Lenovo Vibe Z2 Pro ត្រូវបានបំពាក់អេក្រង់ថាច់ស្គ្រីន ឡើងដល់ទៅ 6 inch និងមាន
រីសូលូសឹន លំដាប់ QHD ស្ដង់ដា 2K (2560x1440 pixel)។ ទូរ​ស័ព្ទ Lenovo Vibe Z2 Pro អាច
ជា phablet កំពូលរបស់ក្រុមហ៊ុន Lenovo ក្នុងឆ្នាំ ២០១៤។

Phablet Lenovo Vibe Z2 Pro នេះ បំពាក់ ឈីប Qualcomm Snapdragon 801 ជាមួយនឹង CPU
2.5GHz quad-core Krait 400 ។ Phablet នេះ មាន RAM 3 GB, កាមេរ៉ាក្រោយ 16 MP ប្រើ
ប្រាស់ប្រព័ន្ធសេនសឺរ BSI ដោយមានមុខងារ OIS អនុញ្ញាតឱ្យថតសកម្មភាព ក្នុងកម្រិតរីសូលូ
សឹន 4K ។

ថាមពលថ្ម របស់ Lenovo Vibe Z2 Pro មានកម្រិត 4.000 mAh និងមានបំពាក់មុខងារបញ្ចូល
ថាមពលលឿន។ Vibe Z2 Pro ប្រើបានស៊ីម ២ និងតំណភ្ជាប់ 4G LTE ។ ចំនុចពិសេសរបស់
ស្មាតហ្វូននេះ គឺ គែមជុំវិញ និងសម្បកខាងខ្នង ត្រូវបានរចនាឡើងដោយប្រើលោហធាតុ។

Lenovo Vibe Z2 Pro ដែលមានកម្រាស់ត្រឹមតែ 7,7 mm នេះ នឹងត្រូវបានដាក់លក់ជាផ្លូវការ ក្នុង
ខែកញ្ញា គឺប្រហាក់ប្រហែលនឹងការបង្ហាញខ្លួនរបស់ iPhone ជំនាន់ថ្មីរបស់ Apple ។ បច្ចុប្បន្ន
Lenovo Vibe Z2 Pro មាន ៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹក​មាស ខ្មៅ និងពណ៌​ប្រាក់​ប្រផេះ។
រីឯតម្លៃរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Lenovo Vibe Z2 Pro 6 inch