ក្រោយពីបានទិញយក Motorola ភ្លាម ក្រុមហ៊ុនផលិតទូរស័ព្ទចិន Lenovo បានទាញទម្លាក់ Xiaomi ចេញពីតំណែងអ្នកផលិតស្មាតហ្វូនធំលំដាប់ទី ៣ លើពិភពលោក។
យោងតាម IDC បន្ទាប់ពីការទិញដូរក្រុមហ៊ុន Motorola Mobility ពី Google បានបញ្ចប់ រយៈពេល
២៤ម៉ោងក្រោយមក ក្រុមហ៊ុន Lenovo របស់ចិន បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី
៣ ក្នុងពិភពលោក ដោយបានរុញច្រានក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi ឱ្យធ្លាក់មកនៅលំដាប់លេខ
៤។
អគ្គនាយករបស់ Motorola Mobility លោក Osterloh បានសរសេរនៅលើទំព័រ Rwitter របស់ខ្លួនថា
៖ “សូមជូនពរ Xiaomi ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេ
ក្នុងពិភពលោកលោក។ ប៉ុន្ដែ ក៏សូមអភ័យទោសផងដែរ ដែលចំណាត់ថ្នាក់នេះ មានរយៈពេលតែ
២៤ម៉ោង ដោយសារតែ Lenovo និង Motorola បានក្លាយជាក្រុមហ៊ុនតែមួយ។ យើងខ្ញុំ បានកាន់
កាប់តំណែងលេខ ៣”។
IDC ឱ្យដឹងថា ក្រុមហ៊ុន Xiaomi បានលក់ចេញនូវស្មាតហ្វូនសរុប ចំនួន ១៧,៣លានគ្រឿង ក្នុងត្រី
មាសទី ៣ ឆ្នាំ ២០១៤។ ចំណែក Lenovo លក់ចេញបាន ១៦,៩លានគ្រឿង ហើយបើទោះជាចំនួន
ស្មាតហ្វូនដែលបានលក់ចេញរបស់ Motorola មិនទាន់ត្រូវបានគេប្រកាសឱ្យដឹង ប៉ុន្ដែ គេដឹងច្បាស់
ថា វាគ្រប់គ្រាន់ ជួយឱ្យ Lenovo ក្លាយជាក្រុមហ៊ុនដែលលក់ចេញនូវស្មាតហ្វូន បានច្រើនជាងក្រុម
ហ៊ុន Xiaomi ។
Google លក់ Motorola ទៅឱ្យ Lenovo ក្នុងតម្លៃ ២,៩១ពាន់លានដុល្លារអាមេរិក
យ៉ាងនេះក្ដី នៅពេលគេពិនិត្យមើលទៅលើដំណើរការ និងភាពល្បីឈ្មោះរបស់ Xiaomi ក្នុងរយៈ
ពេលកន្លង គេជឿថា Lenovo អាចនឹងត្រូវធ្លាក់មកឈរលំដាប់លេខរៀងទី ៤ ក្នុងពេលខាងមុខ
មិនខាន។
សូមរំលឹកថា កាលពីចុងខែតុលា ក្រុមហ៊ុនវិភាគទីផ្សារ IDC បានប្រកាសឱ្យដឹងអំពីចំនួនស្មាតហ្វូន
ដែលត្រូវបានលក់ចេញនៅទូទាំងពិភពលោក សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៤។ ក្នុងត្រីមាសទី ៣
ឆ្នាំ ២០១៤ នេះ ស្មាតហ្វូនចំនួន ប្រហែល ៣២៧លានគ្រឿង ត្រូវបានលក់ចេញ គឺកើន ២៥,២%
ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៣ និងកើន ៨,៧% ធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៤។
នៅក្នុងបញ្ជីរបស់ IDC គេឃើញថា Samsung (កូរ៉េខាងត្បូង) នៅតែជាប់ចំណាត់ថ្នាក់លេខ ១ ដោយ
បានលក់ចេញនូវស្មាតហ្វូនចំនួន ៧៨,១លានគ្រឿង (ស្មើនឹង ២៣,៨%) ចំណែក Apple (អាមេរិក)
ជាប់ចំណាត់ថ្នាក់លេខ ២ ដោយលក់ចេញបាន ៣៩,៣លានគ្រឿង (១២%) រីឯ Xiaomi (ចិន) វិញ
ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយសារចំនួនស្មាតហ្វូនដែលបានលក់ចេញ របស់ក្រុមហ៊ុននេះ បាន
កើន ២១១% ក្នុងត្រីមាសទី ៣កន្លងទៅនេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ICharts/Gen