CamNews

ព័ត៌មានបច្ចេកវិទ្យា 

Lenovo ជិតបញ្ចេញស្មាតហ្វូន Windows Phone ដំបូងរបស់ខ្លួន មានអេក្រង់៥ inch

ជាដៃគូជំនួញមួយរបស់ Windows Phone នៃក្រុមហ៊ុន Microsoft នៅពេលខាងមុខ ក្រុមហ៊ុន
Lenovo ក៏នឹងបញ្ចេញស្មាតហ្វូនមួយចំនួន ប្រើប្រាស់ប្រព័ន្ធដំណើរការ ដេលពេញនិយមបំផុត
លំដាប់លេខបី ក្នុងពិភពលោក។

 


យោងតាម Gizmochina ដែលដកស្រង់ប្រភពព័ត៌មានមួយរបស់ រុស្ស៊ី បានឱ្យដឹងថា បច្ចុប្បន្ន
Lenovo បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ចេញស្មាតហ្វូនដំណើរការដោយ Windows Phone
8.1ថ្មីបំផុតរបស់ខ្លួន នៅដើមឆ្នាំនេះ។ នៅក្នុងអំឡុងពេលនេះ ក៏ជាវេលាដែល Microsoft នឹងត្រូវ
ឧទ្ទេសនាម Windows Phone 8.1 នៅ BUILD 2014 ។
 
យោងតាមប្រភពខាងលើ បណ្ដាឧបករណ៍ថ្មីនេះ នឹងត្រូវបានបំពាក់ ឈីប Snapdragon 400
និង Snapdragon 600 របស់ Qualcomm ។ ចំណែកអេក្រង់របស់បណ្ដាទូរស័ព្ទនេះ នឹងមានទំហំ
ចាប់ពី ៤,៥ ដល់ ៥ inch និងមានតម្លៃ ចាប់ពី ៤០០ដុល្លារអាមេរិកឡើងទៅ។


ក្រៅពីទូរស័ព្ទដែលដំណើរការដោយ Windows Phone ក្រុមហ៊ុន Lenovo ក៏នឹងនៅតែអភិវឌ្ឍ បន្ថែមនូវស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដើម្បីចូលរួមក្នុងទីផ្សារ។ ប៉ុន្ដែ មិនមាន ព័ត៌មានណាមួយ និយាយអំពី Lenovo នឹងផលិតទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Google
នោះទេ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gizbot/Genk



Tags: Lenovo Windows Phone Microsoft